ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបញ្ជាក់ជូនថា ព្រឹកព្រឹលឹមថ្ងៃសុក្រ ទី១៣ មីនា គឺមានប្រភេទកីឡាប្រណាំងកង់ ដែលត្រូវបានចាប់ផ្តើមប្រកួតកម្សាន្តមុនគេ ដើម្បីចូលរួមអបអរពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ «បុណ្យទន្លេ សន្តិភាព និងវិបុលភាព» ដោយកីឡាប្រណាំងកង់នេះត្រូវបានប្រារព្ធធ្វើឡើងក្រោមវត្តមានឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ក្បួនជិះកង់កម្សាន្តបានចេញដំណើរពីមុខសាលាខេត្តឆ្ពោះទៅកាន់ប្រសាទបាណន់ ដែលជាតំបន់រមណីយដ្ឋាន ប្រវត្តិសាស្ត្រដ៏ទាក់ទាញ ដោយកីឡាករ កីឡាការិនីប្រណាំងកង់ប្រមាណ៥០នាក់សុទ្ធសឹងតែបង្ហាញនូវទឹកមុខញញឹមរីករាយរាក់ទាក់ ក្នុងការចូលរួមក្នុងពិធីបុណ្យទន្លេលើកនេះ។ ចំពោះកម្មវិធីកីឡាពេលល្ងាចមានដូចជាការប្រកួតកីឡាបាល់ទាត់ និងបាល់ទះបុរសនារី អុកចត្រង្គ ប៉េតង់ ចំបាប់បុរាណ ប្រដាល់គុនខ្មែរ ទាញព្រ័ត្រ។
ឯកឧត្តមសង្កត់ធ្ងន់ថា ប្រភេទកីឡាបាល់ទាត់ នៅខេត្តបាត់ដំបងនេះបានបង្ហាញនូវការរីចចម្រើន ដែលមានក្រុមចូលរួមរហូតដល់២៤ក្រុម បុរស-នារី និងកីឡាចំបាប់បុរាណ ដែលជាកីឡាប្រពៃណីអត្តសញ្ញាណជាតិខ្មែរ ហើយយើងសង្ឃឹមថានឹងមានការចូលរួមគាំទ្រទស្សនាពីមហាជនយ៉ាងច្រើនកុះករ។ ខេត្តបាត់ដំបងគឺជាខេត្ត ដែលមានកីឡា ចំបាប់បុរាណដ៏ចំណាស់ និងធំៗនេះ ដែលយើងបំផុសចលនាកីឡាទាំងអស់នេះ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំ កីឡា ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ដោយកីឡាដើម្បីទាំងអស់គ្នា កីឡាដើម្បីស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តមលើកឡើងថា ថ្ងៃស្អែកទី១៤ ខែមីនា គឺជាពិធីបើកដ៏ធំផ្លូវការ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នឹងបានផ្តល់ឲ្យពីធីបុណ្យទន្លេ លើកទី៦ នៅខេត្តបាត់ដំបង និងប្រជាពលរដ្ឋទាំងអស់ ដែលចូលរួមទទួលបាននូវអារម្មណ៍រីករាយ កក់ក្តៅបំផុត ក្រោមម្លប់នៃសន្តិភាព ៕
ប្រភព៖ Cambodia SEA GAMES 2023