header ads

Sponsor

ភ្នំពេញ៖ គ្រូពេទ្យ និងជំនាញការផ្នែកសុខាភិបាលចិន៧នាក់ នឹងមកដល់កម្ពុជា នៅថ្ងៃទី២៣ មីនា ដើម្បីជួយកម្ពុជាទប់ស្កាត់វីរុស COVID-19។ នេះបើតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល។

ថ្លែងប្រាប់អ្នកសារព័ត៌មាន តាមរយៈបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី២២ មីនានេះ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា អ្នកជំនាញចិនទាំងនោះ នឹងមកបណ្ដុះបណ្ដាលចែករំលែកបទពិសោធន៍ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនៃការឆ្លងវីរុសCOVID-19ដល់កម្ពុជា ។

គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី២២ មីនានេះ កម្ពុជា មានអ្នកឆ្លងវីរុសCOVID-19 ចំនួន៥៣ ករណីហើយ។ ក្នុងនោះជនជាតិខ្មែរ៣១នាក់ (ស្ត្រី២នាក់ឆ្លងពីប្តី) ម៉ាឡេស៊ី១១នាក់ បារាំង៤នាក់(ទារក៤ខែនាក់) អង់គ្លេស៣នាក់(ស្រីវ័យ៦៥ឆ្នាំម្នាក់ ជាសះស្បើយ) កាណាដា១នាក់ បែលហ្ស៊ិក១នាក់ និងចិនម្នាក់ ដែលបានជាសះស្បើយ។

ក្រៅពីមនុស្ស២នាក់ គឺស្ត្រីជនជាតិអង់គ្លេសវ័យ៦៥ឆ្នាំ និងបុរសជនជាតិចិន ដែលបានជាសះស្បើយនោះ អ្នកជំងឺ៥០នាក់ផ្សេងទៀត មានសុខភាពធម្មតា ពោលគឺមិនទាន់មានវិវត្តធ្ងន់ធ្ងរ ដែលគួរឱ្យព្រួយបារម្ភឡើយ ខណៈដែលក្រុមគ្រូពេទ្យជំនាញរបស់កម្ពុជា កំពុងតាមដានពិនិត្យយ៉ាងយកចិត្តទុកដាក់លើសុខភាពពួកគេ។ នេះបើតាមលោកស្រី ឱ វណ្ណឌីន៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post