header ads

Sponsor



CAMSOC--ក្លិបវិសាខា ដែលជាក្លឹបបាល់ទាត់អាជីព ដែលកំពុងប្រកួតប្រជែងក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា បានចុះកិច្ចព្រមព្រៀងក្នុងភាពជាដៃគូ រយៈពេល៣ឆ្នាំជាមួយក្រុមហ៊ុន YUE TAI Sports Development Co., Ltd នៅកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០។ ពិធីចុះកិច្ចព្រមព្រៀងនេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោកជំទាវ កែ សួនសុភី ប្រធានក្លឹបកីឡាបាល់ទាត់វិសាខា និងលោក Sam Yeung អគ្គនាយក នៃ YUE TAI International Group Limited រួមជាមួយគណៈគ្រប់គ្រងក្លិប និងក្រុមហ៊ុនជាច្រើនទៀត។
កញ្ញា នូសុវត្ថិ ចាន់វល័ក្ខ ទីប្រឹក្សាផ្នែកទីផ្សា នៃក្លិបកីឡាបាល់ទាត់វិសាខា បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ មានរយៈពេល៣ឆ្នាំ ដោយក្រុមហ៊ុន YUE TAI Sports Development Co., Ltd បានផ្ដល់ជូននូវសំបុត្រយន្ដហោះដល់កីឡាករ និងក្រុមការងារក្លឹបទាំងអស់ ក្នុងការធ្វើដំណើរទៅមក សម្រាប់ការប្រកួតក្រៅដី នៅខេត្តសៀមរាប ដោយឥតគិតថ្លៃ។ តំណាងក្លឹបរូបនេះបន្ដថា ការចូលរួមឧបត្ថម្ភរបស់ក្រុមហ៊ុនឯកជន ដូចជាក្រុមហ៊ុន YUETAI Sports Development Co., Ltd នាពេលនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ជាមួយថ្នាក់ដឹកនាំក្លិប ដើម្បីជំរុញការអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា ពិសេសក្លិបកីឡាបាល់ទាត់វិសាខាឲ្យកាន់តែរីកចម្រើន និងឈានទៅរកការប្រកួតប្រជែងកាន់តែខ្លាំងក្លា ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។
លោក Sam Yeung បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះក្លិបកីឡាបាល់ទាត់វិសាខា ដែលជាក្លិបក្មេងខ្ចី ប៉ុន្តែតែងតែប្រឹងអភិវឌ្ឍខ្លួនបានរីកចម្រើនជាបន្តបន្ទាប់យ៉ាងឆាប់រហ័ស។ ហេតុនេះ ក្រុមហ៊ុន YUETAI Sports Development Co., Ltd ពិតជាមានសេចក្ដីសោមនស្សរីករាយ ក្នុងការចុះកិច្ចព្រមព្រៀមលើភាពជាដៃគូជាមួយវិសាខា ហើយលោកសង្ឃឹមថា ក្លិបនឹងសម្រេចបានលទ្ធផលល្អៗបន្ថែមទៀត ក្នុងឆ្នាំ២០២០នេះ ក៏ដូចជាគោលដៅនាថ្ងៃអនាគត៕
ប្រភព៖ Cambodia SEA GAMES 2023

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post