ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរ នៅលើបណ្ដាញ ទំនាក់ទំនងសង្គម Facebook កាលពីព្រឹកមិញ ថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ នេះថា «ប្រហែលឃើញ ឯ.ឧ. លី វ៉ាន់ហុង បង្ហោះអាកាសយានដ្ឋាន សុវណ្ណភូមិ របស់ថៃស្ងាត់ជ្រងំ ទើបម៉ោង ៨ ព្រឹកជាងហើយ ខុទ្ទកាល័យក្រសួងព័ត៌មានស្ងាត់ជ្រងំ កុំអោយចាញ់ថៃ សូម្បីតែរដ្ឋមន្ត្រី ក៏អត់ទ្វារបើកចូល ធ្វើការដែរ ។ ចង់ធ្វើធំ តែមិនចេះទទួលខុសត្រូវ ។ បាត់ប្រាក់ខែតែ ៥កាក់ស្រែកបែកហ្វេសប៊ុក ។ បាត់ម៉ោងធ្វើការ អញមិនដឹង!» ៕
បន្ទាប់ពីនេះមក សំណេររបស់ឯកឧត្តមរដ្ឋមន្រ្តី ត្រូវបានអ្នកលេងក្នុងបណ្តាញសង្គម Facebook ចែករំលែក និងចូលរួមបញ្ចេញយោបល់ជាច្រើនផងដែរ!