header ads

Sponsor

អធិការដ្ឋាននគរបាលខណ្ឌដូនពេញ៖ ស្តីពីលទ្ធផលនៃការស្រាវជ្រាវឈានដល់បើកកិច្ចប្រតិបត្តិការបង្រ្កាបករណីលួច(លួចកញ្ចក់រថយន្ត)។
ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឹងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ កំលាំងជំនាញខណ្ឌប៉ុសិ៍្ត បានបើកការស្រាវជ្រាវជាប់ជាប្រចាំចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើសគ្រប់ប្រភេទ ជាក់ស្តែងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៦ ម៉០០នាទី ក្រោយពីកំណត់បានមុខសញ្ញា នឹងទីតាំងប្រព្រឹត្តសកម្មភាពរួចមក សមត្ថកិច្ចយើងបានបើកកិច្ចប្រតិបត្តិការបង្ក្រាបចំពោះមុខសញ្ញាលួច(លួចកញ្ចក់រថយន្ត) យ៉ាងសកម្មប្រចាំតំបន់ ដែលបានធ្វើសកម្មភាពលួច(លួចកញ្ចក់រថយន្ត) ស្ថិតនៅចំណុចមុខផ្ទះលេខ១២អា ផ្លូវលេខ៩០ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់។
អត្តសញ្ញាណជនសង្ស័យឈ្មោះ យឹម បូណា ហៅសី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ៦អា ផ្លូវលេខ៤៧ ភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។
វត្ថុតាងចាប់យក កញ្ចក់រថយន្តចំនួន០១គូរ(ប្រគល់ឲ្យជនរងគ្រោះយកទៅរក្សាទុកជាបណ្តោះអាសន្ន ដាវកែច្នៃចំនួន០១ដើម ដែកសរសៃសួសសម្រាប់ឆ្កិះសោផ្ទះចំនួន០២ដើម តួណឺវីស០១ដើម និងដែកឆាប០១ដើម ។
ជនរងគ្រោះឈ្មោះ បុប្ផា វាសនា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលការពារ ស្នាក់នៅផ្ទះលេខ១៨៤អឺ២ ផ្លូវព្រះសីហនុ ភូមិ៤ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍្ត កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធីច្បាប់ ។
ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post