ប្រទេសចិនបានរាយការណ៍ថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេនៅថ្ងៃអង្គារ ដែលជាលើកដំបូង ចាប់តាំងពីប្រទេសចិន បានចាប់ផ្តើមផ្សព្វផ្សាយតួលេខអ្នកឆ្លងជាប្រចាំថ្ងៃតាំងពីខែមករាមក។
គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយថា មានករណីឆ្លងថ្មីចំនួន៣២នាក់នៅថ្ងៃអង្គារ៌នេះ គឺតិចជាងកាលពីថ្ងៃច័ន្ទដែលមានចំនួន៣៩នាក់ ហើយបន្តថា ករណីឆ្លងថ្មីទាំងនោះគឺសុទ្ធតែនាំចូលពីក្រៅប្រទេស។
មកដល់ពេលនេះ រដ្ឋាភិបាលប្រទេសចិនបានប្រកាសថា មនុស្សជាង៣.៣៣១នាក់បានស្លាប់ ក្នុងចំណោម៨១.៧៤០នាក់ ដែលត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគនេះ។
ប្រទេសចិនមានការព្រួយបារម្ភអំពីការឆ្លងមេរោគនេះលើកទី២ ដែលអាចបង្កឡើងដោយសារតែករណីនាំចូលជំងឹពីបរទេស។
ចិនប្រកាសហាមឃាត់មិនឱ្យចូលចំពោះជនបរទេស រួមទាំងអ្នកដែលមានទិដ្ឋាការឬលិខិតអនុញ្ញាតស្នាក់នៅ៕
ផ្ដល់សិទ្ធិដោយ៖ khmernas