header ads

Sponsor

បទពិសោធន៍ក្នុងជីវិត តារាល្បីក្នុងបណ្តាញសង្គម Facebook/IG ក៏ដូចក្នុង Youtube បានសរសេររៀបរាប់នូវបទពិសោធន៍ក្នុងជីវិតរបស់ខ្លួនដូចខាងក្រោម៖
-នៅពេលខ្ញុំអាយុ១៦ឆ្នាំគេសួរខ្ញុំថា ពេលខ្ញុំរៀនចប់ខ្ញុំចង់បន្តរៀនអ្វី ខ្ញុំបានប្រាប់គេថាចង់រៀន IT
“ស្អីគេរៀនIT? រៀនចប់ហ្អែងចង់ទៅបើកតូបបញ្ចូលបទចម្រៀងមែន?”នេះគឺជាពាក្យដែលគេបាននិយាយមកខ្ញុំ ខ្ញុំក៏ញញឹមហើយប្រាប់ថារៀនចប់ខ្ញុំចង់ធ្វើជាអ្នកសរសេរកូដ គេក៏សើច។អាយុ២៤ឆ្នាំខ្ញុំបានទៅធ្វើការជាអ្នកសរសេរកូដនៅ Tokyo,Japan។
-អាយុ18ឆ្នាំខ្ញុំចាប់ផ្តើមធ្វើVideo
“មើលវាធ្វើVideoឆ្កួតៗអត់ចេះខ្មាសគេ ចង់ល្បីមែសហ្អាស? Videoបាន10kviewហ្នឹង សង្ស័យមើលតែខ្លួនឯងទេហ្អី”
១ឆ្នាំក្រោយមក ម្នាក់ហ្នឹងបានហៅខ្ញុំឲ្យទៅជួយPromoteហ៊ាងគាត់។
-អាយុ២០ឆ្នាំបងស្រីរបស់ខ្ញុំបានប្រាប់ខ្ញុំថា
“កុំខំពេកអារឿងធ្វើVideoហ្នឹង យ៉ាងច្រើនល្បីបានការងារធ្វើមួយឆ្នាំ ២ឆ្នាំទៀតហ្នឹង តែមានអ្នកថ្មីមកហ្អែងចប់ហើយ មើលតែតារាទៅ” ខ្ញុំញញឹមហើយថាខ្ញុំមិនមែនតារាទេ។ 5ឆ្នាំក្រោយខ្ញុំនៅតែមានការងារមិនស្បើយ។
-អាយុ២៤ឆ្នាំខ្ញុំបានលាឈប់ សម្រេចចិត្តថាមិនទៅបន្តកាងារនៅជប៉ុន
“ចុះអានេះក៏គំនិតខ្លីម្ល៉េស បានធ្វើការសុទ្ធតែនៅជប៉ុន ប្រាក់ខែពីរ បីពាន់អត់ទៅធ្វើ សុខចិត្តមកគិតខ្លីធ្វើVideo អត់កំណើត”
មួយឆ្នាំក្រោយខ្ញុំសល់កូនផ្ទះមួយ កូនឡានមួយ កូនដី២ដំ និងកូនរបររកសុី២ ៣មុខ។
បើសិនជាអ្នកកំពុងតែជួបស្ថានការណ៍ដូចខ្ញុំ ចូរចាំថាកុំបោះបង់នៅអ្វីដែលអ្នកចង់ធ្វើដោយសារសម្តីរបស់អ្នកដទៃ ជីវិតនេះជាជីវិតរបស់យើងធ្វើអ្វីដែលយើងគិតថាត្រូវ ល្អ មិនប៉ះពាល់ដល់សង្គមនិងអ្នកដទៃ។ជីវិតយើង មានតែយើងប៉ុណ្ណោះដឹងថាយើងចូលចិត្តអ្វី ចង់ទៅទីណា ហើយទៅតាមផ្លូវណា។
ជីវិតយើង បើមិនជឿខ្លួនឯង ជឿអ្នកណា?
*កុំឲ្យអ្នកចង់ទៅAeonប្រាប់ផ្លូវទៅSovanna។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post