header ads

Sponsor


ថ្វីត្បិតស្ថានភាពពន្ធនាគារ មានភាពចង្អៀតណែនក្ដី ប៉ុន្តែសម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារថា ក្នុងស្ថានភាពនៃការប្រឈមមុខនឹងជំងឺកូវីដ១៩មិនទាន់ដល់ដំណាក់កាលឱ្យកម្ពុជាដោះលែងអ្នកទោសដូចប្រទេសមួយចំនួននោះទេ។

ការលើកឡើងនេះ ធ្វើឡើងក្រោយពេលលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ស្នើឲ្យមានការដោះស្រាយពាក់ព័ន្ធនឹងភាពចង្អៀតណែនក្នុងពន្ធនាគារ និងការកកស្ទះសំណុំរឿង។

សម្ដេច ស ខេង បញ្ជាក់ថា បទល្មើសគ្រឿងញៀនស្ថិតក្នុងភាគរយខ្ពស់ជាងគេ បើធៀបនឹងបទល្មើសផ្សេងៗ ដែលបានបញ្ជូនទៅតុលាការ ខណៈបទល្មើសនេះ ក៏មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដែរ។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធនាគារ បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានអ្នកជាប់ឃុំជាង ៣៨ ០០០នាក់ ហើយបុគ្គលិកពន្ធនាគារមានចំនួន ៤០០០ នាក់ និងពន្ធនាគារទូទាំងប្រទេសមានចំនួន ២៨ កន្លែង៕

ផ្ដល់សិទ្ធិដោយៈ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post