header ads

Sponsor

ក្រសួងសុខាភិបាល សម្រេចឱ្យជនបរទេសមកពីប្រទេសចំនួន៦ ចូលមកប្រទេសកម្ពុជាវិញ ប៉ុន្តែពួកគេត្រូវមានឯកសារ និងបណ្ណធានារ៉ាប់រងឱ្យបានត្រឹមត្រូវ។ នេះបើតាមលិខិតរបស់ក្រសួង នៅថ្ងៃទី២០ ឧសភា។

ជនបរទេសដែលមកពីប្រទេសទាំង៦នោះ រួមមាន បារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ អ៊ីតាលី អេស្ប៉ាញ និងអាមេរិកនោះ គឺអាច ចូលកម្ពុជាធម្មតា ដោយយោងតាមការកែសម្រួលវិធានការការពារ និងទប់ស្កាត់របស់ក្រសួងសុខាភិបាល ។

តែអ្នកដំណើរពីប្រទេសទាំង៦នេះ មិនថាជាជនជាតិខ្មែរនោះទេ គឺត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាពថា គ្មានជំងឺកូវីដ១៩ ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយប្រទេសសាម៊ី ក្នុងរយៈពេល៧២ម៉ោង។ បន្ថែមពីនេះជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លារ ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងត្រូវគោរពវិធានការផ្សេងទៀត ដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជា(តម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស អង្គការអន្តរជាតិ ដែលកាន់ទិដ្ឋការការទូតប្រភេទA និងទិដ្ឋាការផ្លូវការប្រភេទBរបស់កម្ពុជាឡើយ)។ នេះបើតាមក្រសួងសុខាភិបាល។

កាលពីខែមីនាកន្លងមក ក្រសួងការបរទេស ក៏បានសម្រេចមិនឱ្យជនបរទេសមកពីប្រទេសចំនួន៦ខាងលើ ចូលមកប្រទេសកម្ពុជានោះទេ។ បច្ចុប្បន្នអ្នកជំងឺកូវីដ១៩ នៅកម្ពុជា១២២នាក់ បានជាសះស្បើយអស់ហើយ៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post