header ads

Sponsor

រដ្ឋបាលរាជធានីភ្នំពេញណែនាំឲ្យ ភោជនីយដ្ឋាន និងអាហាដ្ឋានអនុវត្តអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយបើម្ចាស់ភោជនីយដ្ឋាន និងអាហាដ្ឋានមិនព្រមអនុវត្តតាមការណែនាំនឹងត្រូវប្រឈមបិទបណ្ដោះអាសន្ន។

រដ្ឋបាលរាជធានីភ្នំពេញបន្តណែនាំឲ្យ ម្ចាស់អាជីវកម្មភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់នៅរាជធានីភ្នំពេញ ត្រូវគោរពឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ ហើយត្រូវចាត់តាំងបុគ្គលិកធ្វើកាវាស់កម្ដៅភ្ញៀវទាំងអស់ មុននឹងអនុញ្ញាតឲ្យចូលភោជនីយដ្ឋាន និអាហារដ្ឋាន។ត្រូវរក្សាគម្លាតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ការណែនាំនេះធ្វើឡើងក្រោយពេល ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជាថមថយរហូតដល់ ១០០% ហើយប្រជាពលរដ្ឋហាក់បាត់ការប្រុងប្រយ័ត្ន នឹងនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួនខ្វះការប្រុងប្រយ័ត្នចំពោះបញ្ហាអនាម័យ ដោយមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នៅក្នុងកិច្ចប្រជុំអនុម័តសេចក្តីព្រាងច្បាប់ នៅទីស្តីការគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ១៥ ខែ ឧសភា សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរចុះត្រួតពិនិត្យអនាម័យ នៅតាមភោជនីយដ្ឋាននានា ដើម្បីធានាសុវត្ថិភាពដល់អតិថិជន និងប្រជាពលរដ្ឋ។

សម្ដេចលើកឡើងថា៖«អាជ្ញាធរមូលដ្ឋានពិនិត្យអនាម័យតាមភោជនីយដ្ឋាន បើខ្វះចន្លោះត្រូវណែនាំ បើណែនាំមិនអនុវត្តអាចបិទជាបណ្តោះអាសន្នរហូតរៀបចំមានអនាម័យហើយចាំអនុញ្ញាតអោយបើកជាថ្មីវិញ »៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post