
ស្វែងយល់
អាម៉ាប៉ាប៉ាញ៉ូសបងប្អូនជាច្រើនបាននិងកំពុងយល់ច្រឡំថា ការគិតពន្ធប្រថាប់ត្រា ៤% កាត់ឈ្មោះយានយន្ត គេគិតទៅលើតម្លៃរថយន្ត ឬយ៉ាងណា តែការពិតមិនមែនអ៊ីចឹងទេ។
មន្រ្តីមួយរូបប្រាប់ថា ការគិតពន្ធ ៤% គិតលើ ៣ ចំណុច៖
– ទីមួយ ប្រភេទយានយន្ត
– ទីពីរ ឆ្នាំផលិត
– ទីបី ទំហំស៊ីឡាំង
ដូចនេះការគិតតម្លៃពន្ធប្រថាប់ត្រា មិនផ្អែកលើតម្លៃរថយន្តដែលបានទិញទេ៕
នេះតារាងគិតពន្ធប្រថាប់ត្រា លើយានយន្តគ្រប់ប្រភេទ

ឧទាហរណ៍៖ រថយន្ត តូយូតា កាម៉ារី ផលិតនៅឆ្នាំ២០០២ មានទំហំស៊ីឡាំង ២៤០០ ត្រូវឈរលើមូលដ្ឋានគិតពន្ធ ៦លានរៀល(កំណត់ដោយពន្ធដារតែម្តង) ដូចនេះ យើងអាចយក ៦លានរៀល គុណនឹង៤ ចែកនឹង១០០ គឺស្មើនឹង ២៤ម៉ឺនរៀល។ ដូចនេះ ពន្ធប្រថាប់ត្រារបស់រថយន្ត តូយូតា កាម៉ារី ផលិតនៅឆ្នាំ២០០២ គឺ ២៤ម៉ឺនរៀល។
សូមជម្រាបជូនថា សម្រាប់តម្លៃ ការផ្ទេរកម្មសិទ្ធិរថយន្តធុនតូច ឬ ធុនស្រាល ក្នុងរាជធានី-ខេត្ត មានមានតម្លៃត្រឹមតែ ៤៨០០០៛ ។
ក្នុងករណីឆ្លងរាជធានី-ខេត្តមានតម្លៃ ១០១ ០០០៛ ។
ចំពោះការផ្ទេរកម្មសិទ្ធិរថយន្តធុនធំ ឬ ធុនធ្ងន់ ក្នុងរាជធានី-ខេត្ត មានតម្លៃត្រឹមតែ ៦៧០០០៛ និង ក្នុងករណីឆ្លងរាជធានី-ខេត្តមានតម្លៃ ១២៥០០០៛ ។
ក្រសួងបានបញ្ជាក់ដែរថា តម្លៃនេះមិនរួមបញ្ជូលនឹងពន្ធប្រថាប់ត្រា ៤% របស់អគ្គនាយកដ្ឋានពន្ធដារឡើយ ។
- ទីតាំង ការផ្ទេរកម្មសិទ្ធិនេះអាចធ្វើនៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៅផ្លូវជាសុផារ៉ា ឬ នៅមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្ត ទៅតាមអាសយដ្ឋានរបស់ម្ចាស់ចុងក្រោយ។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបញ្ជាក់ និងក្រើន រំឮកជាថ្មីម្តងទៀត ពីសេចក្តីណែនាំ ” ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើមមិនឃើញ ” ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងកាន់កាប់យានយន្ត ទិញលក់តៗគ្នារកម្ចាស់ដើមមិនឃើញ ត្រូវដាក់ពាក្យស្នើសុំផ្ទេរកម្មសិទ្ធិយានយន្ត ឱ្យបានមុនថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ៕
