header ads

Sponsor

សិល្បៈ

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញ​៖ ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេ កាលពី​ឆ្នាំ​២០១៦ កន្លងមក​ ក្មេងប្រុស​ម្នាក់​ឈ្មោះ ធី (​ហៅ​អា​សី​) ដែលមាន​សំឡេង និង​ច្រៀង​ពីរោះ​ដូច​ទៅនឹង​តារាចម្រៀង​កញ្ញា សុខ ពិសី ដែល​អ្នកលេងហ្វសប៊ុកគ្រានោះ ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​យ៉ាងជាខ្លាំង ។​

ប្រិយមិត្តប្រហែលជាឆ្ងល់ហើយថា តើអាសី បាត់មុខទៅណា ហើយរយៈពេលជាង៤ឆ្នាំមកនេះ មានអ្វីខ្លះដែលប្រែប្រួលសម្រាប់អាសី?

ពេលវេលាចេះតែដើរ ឯមនុស្សក៏មានការប្រែប្រួលមែន ជាក់ស្ដែងកាលពីពេលថ្មីនេះ ទើបនឹងលេចមុខអាសី សារជាថ្មី លោកអ្នកបើបានជួប សឹងតែមិនស្គាល់ដែរ ក្រោយ​បានឃើញ​រូបគេ​ធំ​ពេញរូបពេញរាង ជាពិសេស​នោះបាន​ប្រែ​ទៅជា​មនុស្ស​ស្រី​ ដែលមាន​សម្រស់​ស្រស់ស្អាត​ប្លែក មើល​សឹងតែ​មិន​ស្គាល់​តែម្តង​។​

វត្តមាន​ជាមួយ​មុខមាត់​ថ្មី​នេះ គឺ​បានធ្វើ​ឲ្យ​ផ្ទះការ​ចាប់អារម្មណ៍​បន្ទាប់ពី​ផេគហ្វេសប៊ុក មួយ​ឈ្មោះ Make Over បាន​បង្ហោះ​រូបភាព​អតីត និង​រូប​បច្ចុប្បន្ន​របស់ ធី ហៅ​សី ឲ្យ​ឃើញ ដោយ​ព្រមទាំង​ភ្ជាប់​សារ​បញ្ជាក់​យ៉ាងខ្លី​ថា​៖

«​អា​សី​ធំ​ហើយ​! សម្រស់​អូន​ក៏​ប្តូរ​ច្រើន​ដែរ​!» ។​

ជាមួយគ្នានេះដែរកាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២០ បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​មួយ ពិសី​តូច បាន​និយាយថា ពេលនេះ​រូបគេ​បាន​ក្លាយជា​ស្រី​បាន​ពាក់កណ្តាល​ហើយ ដោយ​ថ្មីៗ​នេះ​ទើប​កែ​ដើមទ្រូង​រួច ប៉ុន្តែ ល្វែង​ខាងក្រោម​នៅ​ជា​ប្រុស​នៅឡើយ​។

ទោះយ៉ាងណា ពិសី​តូច​ទី​២ ក៏បាន​បញ្ជាក់ថា នឹងត្រូវ​ប្តូរ​ភេ.ទ​ទៅជា​ស្រី​ពេញលេញ​ឲ្យ​បាន​ឆាប់ៗ​ខាងមុខនេះ​នៅក្រៅ​ប្រទេស ប្រសិនបើ Covid-19 ពុំ​រាំងស្ទះ​៕

សូមទស្សនាបទសម្ភាសន៍ទាំងស្រុងខាងក្រោមនេះៈ 

រូបអាសី កាលពី៤ឆ្នាំមុន
រូបអាសី ក្រោយពេលកែ. សម្ផស្ប

រូបច្រើនទៀត

វីដេអូសម្ភាសន៍កាលពីពេលថ្មីៗ៖

វីដេអូចាស់ជាមួយ Peypey Dy

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post