header ads

Sponsor

ក្រុមការងារជំនាញកម្ពុជា-ចិន បានបញ្ចប់កិច្ចប្រជុំចរចាជុំទីបីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំងពីរ ហើយនឹងស្នើសុំគោលការណ៍យល់ព្រមពីរដ្ឋាភិបាលប្រទេសទាំងពីរលើកិច្ចព្រមព្រៀងនេះ ដើម្បីបិទបញ្ចប់ការចរចានិងត្រូវចុះហត្ថលេខានៅចុងឆ្នាំ២០២០នេះ។

កិច្ចប្រជុំនេះ បានធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី៩មិថុនា ដែលដឹកនាំដោយលោក សុខ សុភ័ក្រ្ត រដ្ឋលេខាធិការក្រសួងពាណីជ្ជកម្មនិងជាប្រធានអ្នកចរចាកម្ពុជា និងលោក យ៉ាង ចឹងវី អគ្គនាយករងក្រសួងពាណិជ្ជកម្ម និងជាប្រធានអ្នកចរចាចិន បានផ្តោតទៅលើការបើកច្រកទីផ្សារផ្នែកទំនិញ សេវាកម្ម វិនិយោគ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-បច្ចេកទេស និងផ្នែកនីតិកម្ម ដើម្បីជំរុញឱ្យមានការនាំចេញទំនិញពីកម្ពុជា និងទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀត។

សេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មបន្ថែមថា គោលការណ៍រួមនៃកិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យកម្ពុជាមានកំណើរនាំចេញនិងអ្នកវិនិយោគមកកម្ពុជា សម្រាប់បង្កើនការងារនិងប្រាក់ចំណូលយ៉ាងខ្លាំងដល់ពលរដ្ឋកម្ពុជា៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post