header ads

Sponsor

លោក សុខ សង្វារ អគ្គនាយករងទទួលបន្ទុកនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ បានសរសេរបង្ហោះនៅក្នុងហ្វេសប៊ុកនៅថ្ងៃទី១០ខែមិថុនាថា អាជ្ញាធរសម្រេចបូមទឹកពីខាងក្រៅបញ្ចូលក្នុងកសិន្ធប្រាសាទបាគងដើម្បីសង្គ្រោះត្រី។

លោកបន្តថា ក្រៅពី ក៏មានកម្លាំងមន្រ្តីនិងពលរដ្ឋនាំគ្នាកាយភក់ចេញពីកសិន្ធប្រាសាទដើម្បីឲ្យមានចរន្តទឹក និងជីកអណ្តូងដើម្បីបញ្ចូលទឹកបន្ថែម និងបានផ្ដល់ចំណីដល់ត្រីផងដែរ។ កាលពីថ្ងៃទី៨ ខែមិថុនា ត្រីប្រាជាង១០ក្បាល មានទម្ងន់ចន្លោះ២០ទៅ៣០គីឡូ បានងាប់ជាបន្តបន្ទាប់ ដោយសារកសិន្ធុប្រាសាទបាគងរីងស្ងួត។

ប្រជាពលរដ្ឋនៅក្នុងតំបន់នោះអះអាងថា ត្រីទាំងនោះនឹងបន្តងាប់ទៀត ប្រសិនបើគ្មានភ្លៀងធ្លាក់ ព្រោះពួកគាត់មិនអាចចាប់យកត្រីទៅដាក់ស្រះផ្សេងទេនោះ។

ពលរដ្ឋបន្តថា ជាលើកដំបូងហើយដែលបានឃើញកសិន្ធប្រាសាទបាគងរីង និងបានប្រទះឃើញត្រីធំៗងាប់ជាច្រើនក្បាលបែបនេះ។

ជាមួយគ្នានេះ លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា កសិន្ធប្រសាទបាគង មិនទាន់រីងស្ងួតទាំងស្រុងនោះទេ គ្រាន់តែទឹករាក់ ហើយថ្ងៃក្ដៅទើបធ្វើឲ្យត្រីមួយចំនួនងាប់។

លោកបន្តថា អាជ្ញាធរជាតិអប្សរា តែងតែបានគិតគូពីបញ្ហានេះ ប៉ុន្តែដោយសារ កសិន្ធប្រាសាទបាគង មិនអាចមានប្រភពទឹកដើម្បីបង្ហូរចូលភ្លោមៗបាន៕

ផ្ដល់សិទ្ធិដោយ៖ khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post