header ads

Sponsor


(ខេត្តស្វាយរៀង)​:​ មានកម្មការនីដួលសន្លប់ជាបន្តបន្ទាប់ចំនួន៤៣នាក់​ មូលហេតុធំក្លិនស្អុយថ្នាំនៅជាប់ខ្សែភ្លើងនិងខ្វះខ្យល់អុកស៊ីស៊ែនបង្កឲ្យកម្មការនីណែនទ្រូងពិបាកដកដង្ហើមបណ្តាលឲ្យដួលសន្លប់តែម្តង។​ ចំពោះ​ករណីនេះបានកើតឡើងកាលពីវេលម៉ោង២និង១៥នាទីរសៀល​ នៅថ្ងៃទី០៥ខែមិថុនា ឆ្នាំ២០២០​ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសត​ ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្វាយទាប​ ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគបាលស្រុកស្វាយទាបបានឲ្យដឹងថា មុនពេលកើតហេតុ នៅក្នុងអគាររោងចក្រធីវ៉ាយ បានបើកឃ្លាំងយកដុំខ្សែភ្លើងដាក់ចែកកម្មការនីដើម្បីរុំអំពូលភ្លើងបញ្ចូលតាមដុំស្រាប់តែមានជះខ្លិនស្អុយសាយភាយពេញអគារនិងហប់ខ្វះខ្យល់ដកដង្ហើមបង្កឲ្យកម្មការនីដែលកំពុងធ្វើការថប់ដង្ហើមតឹងដើមទ្រូងដួលសន្លប់ជាបន្តបន្ទាប់ចំនួន៤៣នាក់នៅរោងចក្រធីវ៉ាយ(ផល្លិតអំពូលភ្លើង)។

ប្រភពដ៏ដែលបន្តទៀតថា ក្រោយពីមានកម្មការនីដួលសន្លប់សមត្ថកិច្ចបានឲ្យកម្មកករមិត្តភគ្រ័ធ្វើការជាមួយគ្នាសែងជនរងគ្រោះចេញមកក្រៅអគារហើយហៅរថយន្តសាមុយដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យបង្អែកជីភូចំនួន៣០នាក់និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបចំនួន១៣នាក់ដើម្បីសង្គ្រោះ។
ចំណែកកម្មការនីផ្សេងទៀតដែលនៅក្នុងអគារដែលមានកម្មការនីដួលសន្លប់ម្ចាស់រោងចក្រឲ្យឈប់សម្រាកបណ្តោះអាសន្នថ្ងៃទី៦មិថុនា២០២០ឲ្យចូលមកធម្មតាវិញ។

ទាក់ទិនរឿងនេះដែរលោកគ្រូពេទ្យ​ បានឲ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យពិនិត្យព្យាបាលនិបបន្តោងសេរ៉ូមជនរងគ្រោះគឺបានធូស្រាលវិញហើយ។​ ជំហ៊ានដំបូងសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ មានខ្លិនស្អុយចេញពីថ្នាំនៅខ្សែជាប់ភ្លើង​ និងខ្វៈខ្យល់ឧកស៊ីសែនដោយអគារធំ គ្មានបង្អួចដើម្បីឲ្យខ្យល់ធម្មជាតិចូលក្នុងអាគារបានល្អ ។ក៏ប៉ុន្តែករណីនេះមន្ត្រីជំនាញគណកម្មការនែមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈព្រមទាំងក្រុមការងារអន្តរក្រសួងកំពុងធ្វើការចុះពិនិត្យរកមូលហេតុនេះឲ្យបានជាក់លាក់ទើបផ្តល់ជូនជាក្រោយ៕​ ដោយៈ​  ស្វាយរៀង​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post