header ads

Sponsor

ទេសចរ

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំ ឈ្ងោក វគ្គ២: ល្អាង ចក្កវាឡ

បើបានមកដល់ អ្នកនឹងបានយល់ដឹងអំពី ទិដ្ឋភាពរួមរបស់ល្អាងនាគខ្មៅ ចក្កវាឡ នៃភ្នំឈ្ងោក៖ កន្លែងប្រជុំបារមី រូងភពបី ទិសទាំងប្រាំបី។

ចក្កវាឡ ជាល្អាងធម្មជាតិស្ថិតនៅចម្ងាយ ២គ.ម ពីសា្ថនីយបុរេប្រវត្តិ ភ្នំក្បាលរមាស ឬភ្នំសេដាឱន។ ខ្មែរយើងជឿថា អ្នកតាមានកម្លាំងពូកែ និងមហិទ្ធិរឹទ្ធិអស្ចារ្យ ។ អ្នកតាជាបុព្វជនដែលកសាងភូមិស្រុកដំបូងបង្អស់ ឬជាមេកន្ទ្រាញ ជាមេទ័ពខ្លាំងពូកែ។

អ្នកតាខ្លះមានខ្ទម រោង អាស្រមជាលំនៅ ខ្លះគ្មាន។ អ្នកតាមានឋានៈមិនស្មើគ្នាទេ មានជាន់មានថ្នាក់តាមលំដាប់លំដោយ។ អ្នកតាមានពាសពេញប្រទេសកម្ពុជាដូចជាតាមភូមិ វត្តអារាម វាលស្រែ ចំការ ព្រៃភ្នំក្រំថ្ម ល្អាង ទន្លេ ស្ទឹង បឹងបួរ សមុទ្រ ដើមឈើធំៗ ទីទួលខ្ពស់ ៗជាដើម។ ល្អាងចក្កវាឡ ជាទីតាំងសម្រាប់អ្នកមានជំនឿលើទសបារមី។ ល្អាងនេះ សក្ត័សិទ្ធិណាស់។

ចក្កវាឡចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកតម្លៃសោភ័ណភាព​ធម្មជាតិភ្នំឈ្ងោក។ ភ្នំឈ្ងោកជាជម្រកសត្វនិង រុក្ខជាតិ ដែលយើងមិនទាន់បានដឹង​ថាមាន​ប្រភេទកម្រ និងជិតផុតពូជអ្វីខ្លះ​ដែលមានតម្លៃលេចធ្លោជាសកល​សម្រាប់ការអភិរក្ស និងវិទ្យាសាស្ត្រ។

ភ្នំឈ្ងោកស្ថិតនៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត ចំងាយ១៣គីឡូម៉ែត្រ ពីក្រុងកំពត តាមផ្លូវជាតិលេខ៣៣។

លោករដ្ឋមន្ត្រីបរិស្ថាន៖«អ្វីដែលយើងបានដឹង តិចជាងអ្វីដែល​​មិន​បាន​ដឹង» ។ ដូច្នឹងហើយ ក្រសួងបរិស្ថាន សហការជាមួយអ្នកពាក់ព័ន្ធគ្រោង​នឹងស្នើសុំរដ្ឋាភិបាលបង្កើតភ្នំឈ្ងោកទៅជាតំបន់បេតិកភណ្ឌសម្រាប់ជា មរតកមនុស្សគ្រប់ជំនាន់។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post