សង្គម
អាម៉ាប៉ាប៉ាញ៉ូសមន្រ្តីនៅខេត្តស្រះកែវប្រទេសថៃ បានបដិសេធមិនបើកច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត តាមការស្នើសុំរបស់ពីខេត្តបន្ទាយមានជ័យឡើយ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានជួបជុំជាមួយលោក វរ៉ាផាន់ សុវាណុន(WORAPHAN SUWANNUN) អភិបាលខេត្តស្រះកែវប្រទេសថៃ តាមរយៈប្រព័ន្ធបញ្ជូនសារសម្លេងរូបភាព(Video Conference)នៅថ្ងៃទី២៣មិថុនានេះ ដើម្បីស្នើសុំទៅភាគីថៃឱ្យបើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតឡើងវិញ ដើម្បីអនុញ្ញាតឱ្យពលរដ្ឋខ្មែរជាពិសេសក្រុមអាជីវករខ្មែរ អាចចេញចូលប្រទេសថៃ ដើម្បីទៅប្រកបមុខរបរលក់ដូរនៅក្នុងផ្សាររុងក្លឿងនៅក្នុងខេត្តស្រះកែវដូចធម្មតាវិញ។
ក្រុមអាជីវករខ្មែរលែងត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ផ្សាររុងក្លឿងតាំងពីខែមីនា បន្ទាប់ពីមានការបិទច្រកព្រំដែនជាបណ្ដោះអាសន្នរវាងកម្ពុជា-ថៃ ដោយសារការមានការព្រួយបារម្ភអំពីរីករាលដាលនៃជំងឺកូវីដ១៩។
រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រកាសព័ត៌មានមួយនៅថ្ងៃអង្គារ៌ទី២៣មិថុនានេះថា កិច្ចប្រជុំនោះ គឺបានពិភាក្សាលើរបៀបវារៈការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក ការពិភាក្សាសុំឲ្យមានការចេញចូលលក់ដូរត្រឹមផ្សាររុងក្លឿ ការពិភាក្សាករណីពលកចេញចូល និងបញ្ហាផ្សេងៗ។
នៅក្នុងកិច្ចពិភាក្សានេះ ភាគីខេត្តស្រះកែវគឺសម្រេចរក្សាឱ្យច្រកប៉ោយប៉ែតបន្តបិទ ប៉ុន្តែបានឯកភាពជាគោលការណ៍ឲ្យអាជីវករខ្មែរចូលទៅផ្សាររុងក្លឿដើម្បីពិនិត្យទំនិញ និងដឹកទំនិញឥវ៉ាន់មកវិញ តាមរយៈរថយន្តចំនួន៥០ឡាន ដោយមនុស្សក្នុង១ឡានមាន២នាក់ និងត្រូវឆ្លងកាត់ការបំពេញបែបបទ ពិនិត្យសុខភាព តាមការណែនាំ និងវិធានការក្រសួងសុខាភិបាល ហើយពុំអនុញ្ញាតឲ្យមានការចូលទៅលក់ដូរនោះទេ។
រយៈពេលនៃការចូលទៅផ្សារនោះ គឺចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១០ នាទីព្រឹកឲ្យចូលឲ្យអស់ នៅវេលាម៉ោង១៣:០០ នាទីរៀលចេញពីទឹកដីថៃវិញ ហើយចំពោះការអនុញ្ញាតឲ្យចូលទៅនៅថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រងចាំការជូនដំណឹងពីរាជរដ្ឋាភិបាលថៃជា។
ចំពោះការបើកឬបិទច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត~ខ្លងលឹក គឺរក្សាការបិទដដែល នឹងមិនទាន់មានព័ត៌មានផ្លូវការណាមួយ ត្រូវបើកនាពេលឆាប់ៗនោះទេ ហើយប្រជាពលរដ្ឋខ្មែរដែលចេញពីថៃ មកកម្ពុជាវិញគឺមានការសម្របសម្រួល ដោយរក្សាឯកភាពឲ្យចេញតាមច្រកអូរបីជាន់ដដែល៕