header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានគូសបញ្ជាក់ថា នេះគឺជាប្រវត្តិសាស្រ្តហើយ ដែលគណៈកម្មាធិការកម្ទេចចោលផលិតផលក្លែងក្លាយរហូតដល់ជាង ១៣០តោន ដែលមិនធ្លាប់មានពីមុនមក។

«ដរាបណាសកម្មភាពចែកចាយផលិតផលខុសច្បាប់ដែលបំផ្លាញសុខភាពប្រជាជន និងសុវត្ថិភាពសង្គមនៅតែបន្ត នោះគណៈកម្មាធិការក៏នៅតែព្យាយាមទប់ស្កាត់ និងរឹបអូសយកមកកម្ទេចចោលដោយមិនមានការលើកលែង»។ នេះជាការបញ្ជាក់របស់លោក មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ លោក មៀច សុផាន់ណា ថ្លែងបែបនេះ នៅក្នុងពិធីកម្ទេចចោលផលិតផល និងឱសថក្លែងក្លាយប្រមាណជាង ១៣០តោន នៅព្រឹកថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ ២០២០ នៅទីលានចាក់សំរាមជើងឯក។

លោក មៀច សុផាន់ណា បានបន្តថា ជនដែលផលិត និងចែកចាយផលិតផលក្លែងក្លាយដែលមានហានិភ័យខ្ពស់ត្រូវមានទោស។

លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៩ ដល់ដើមឆ្នាំ ២០២០ គណៈកម្មាធិការ បានសម្រេចដុតបំផ្លាញ ឱសថ និងផលិតផលក្លែងក្លាយជាង១៣០តោន នៅទីលានចាក់សំរាមជើងឯក ក្នុងនោះរួមមាន ឧសថហូសសុពលភាពចំនួន ២២៥មុខ ស្មើនឹង៦ តោន និងឧសថបូរាណសម័យចិន អាហាបំប៉ន គ្រឿសំអាងក្លែងក្លាយ ផលិតផលគ្រឿងឧបភោគ-បរិភោគខូចគុណភាពជាច្រើនទៀត។

ជាមួយគ្នានេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសង្កត់ធ្ងន់ថា ការផលិត និងចែកចាយទំនិញក្លែងក្លាយ អាចប្រឈមមុខផ្លូវច្បាប់ ពោលគឺអាចជាប់ពន្ធធានាគារចាប់ពី៥ឆ្នាំទៅ ១០ឆ្នាំ ទៅតាមទម្ងន់ទោស៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post