Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ក្នុងរយៈពេល២សប្ដាហ៍ ខែកក្កដា ឆ្នាំ២០២០ ភ្ញៀវទេសចរក្នុងស្រុក ដែលបានធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុបជាង៣១ម៉ឺន(៣១៣,៣០០)នាក់កើនឡើង១.៦៧% បើធៀបនឹងរយៈពេល២សប្តាហ៍ចុងខែមិថុនា ក្នុងនោះភ្ញៀវជាតិមានចំនួន៣០ម៉ឺន(៣០៧,៨០៩)នាក់ កើនឡើង ២.៥៤% និងភ្ញៀវបរទេសមានចំនួន ៥,៤៩១នាក់ ថយចុះ ៣០.៨៩%។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៏ឲ្យដឹងថា តាមរយៈបម្រែបម្រួលភ្ញៀវទេសចរតាមសប្តាហ៍ ក្រសួងទេសចរណ៍សង្កេតឃើញថាចំនួនភ្ញៀវទេសចរក្នុងស្រុកហាក់ស្ថិតក្នុងចំណុចថេរមួយ ហើយចំនួនភ្ញៀវទេសចរសរុបក៏ស្ថិតក្នុងរង្វង់ ៦០-៦៥ម៉ឺននាក់ ក្នុងមួយខែ ថយចុះ ៣៥-៤០% បើប្រៀបធៀបនឹងមុនវិបត្តិកូវីដ។

លោកបន្តថា កម្ពុជាសង្ឃឹមថាចំនួនភ្ញៀវទេសចរក្នុងស្រុកនេះនឹងហក់ឡើងខ្ពស់មកវិញនៅខែសីហា ដោយសាររាជរដ្ឋាភិបាលសម្រេចឲ្យមានថ្ងៃឈប់សម្រាករយៈពិធីបុណ្យចូលឆ្នាំមកវិញ និងនៅខែកញ្ញា ក៏ដល់រដូវបុណ្យភ្ជុំបិណ្ឌ ចំណែកឯខែបន្តបន្ទាប់ទៀតក៏សម្បូរថ្ងៃឈប់សម្រាក ហើយស្ថានភាពកូវីដ១៩ ក៏អាចនឹងកាន់តែធូរស្រាលជាងនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា « ក្នុងដំណើរកម្សាន្តទេសចរ បុគ្គលិកបម្រើការ និងអ្នកគ្រប់គ្រងត្រូវមានការយកចិត្តទុកដាក់អនុវត្តិវិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ឲ្យបានល្អប្រសើរ » ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor