header ads

Sponsor

កីឡា

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយមានឱកាសបង្ហាញខ្លួនក្នុងនាមជាប្រធានក្រុមសារជាថ្មី និងដឹកនាំក្រុមឱ្យទទួលបានជ័យជំនះលើ សូលទីឡូអង្គរ ក្នុងលទ្ធផលបច្ចេកទេស ៣-០ កាលពីថ្មីៗនេះ កីឡាករខ្សែការពារជើងយូរនិងសំបូរដោយបទពិសោធន៍ ហុង ផេង ប្តេជ្ញាចិត្តថានឹងធ្វើឱ្យកាន់តែល្អជាងមុន។

រូបភាពពីក្លិបបឹងកេត
រូបភាពពីក្លិបបឹងកេត
រូបភាពពីក្លិបបឹងកេត

​ប្រធានក្រុមកីឡាករក្លិបបឹងកេត បាននិយាយថា៖ “ ខ្ញុំពិតជាសប្បាយចិត្តចំពោះការវិលចូលទីលានវិញ និងរីករាយជាមួយនឹងតំណែងជាប្រធានក្រុម ដែលលោកគ្រូ គីម ភក្តី ផ្តល់ជូន ហើយលទ្ធផលឈ្នះសូលទីឡូ ៣-០នេះ គឺមានរឿងល្អច្រើនដែលយើងបានធ្វើ និងចំណុចខ្លះទៀតត្រូវកែលម្អ។ ខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អបន្តទៀត ព្រោះអីយើងទើបតែធ្វើការជាមួយលោកគ្រូ បាន ២-៣សប្តាហ៍ អញ្ចឹងធ្វើឱ្យយើងមានចំណុចខ្វះខាតតិចតួច ” ។ បើទោះជាការប្រកួតលេងដោយបិទទ្វារ ទៅតាមគោលការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលមានន័យថាមិនមានអ្នកគាំទ្រទស្សនាផ្ទាល់នៅកីឡដ្ឋានឡើយ ខ្សែការពាររូបនេះថ្លែងថា៖ “ពិតណាស់ វាជារឿងដ៏ក្រៀមក្រំមួយ ប៉ុន្តែនៅលើទីលានកីឡាករទាំងអស់ យល់អំពីកាលៈទេសៈ ដោយយើងខំប្រឹងអស់ពីលទ្ធភាព ព្រោះទោះពួកគាត់មិនបានមកមើលផ្ទាល់ ក៏ពួកគាត់នៅតែទស្សនាតាមទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដែរ ” ។

កីឡាករ ហុង ផេង ទទួលបានទំនុកចិត្តពីគ្រូបង្វឹកបណ្តោះអាសន្ន លោក គីម ភក្តី ឱ្យបង្ហាញខ្លួនលើទីលានប្រកួត ក្នុងរយៈពេល៨៤នាទី កំឡុងការប្រកួតទល់នឹងសូលទីឡូអង្គរ តែក្រោយមកត្រូវបានផ្លាស់ប្តូរជំនួសវិញដោយកីឡាករ លី វ៉ាហេទ។ ចង់បញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យ ទី ១១ ខែ កក្កដា ឆ្នាំ ២០២០នេះ ក្លិបបឹងកេត នឹងត្រូវចេញដំណើរទៅប្រកួតក្រៅទឹកដីទល់នឹងក្លិបគិរីវង់សុខសែនជ័យ នៅវេលាម៉ោង ៣:៣០នាទីរសៀល ដោយមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV Cambodia ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post