header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

អង្គការសុខភាពពិភពលោកបានចេញផ្សាយរបាយការណ៍បែបវិទ្យាសាស្រ្ដមួយនៅថ្ងៃព្រហស្បតិ៍ទី៩កក្កដា ដោយទទួលស្គាល់ថា ជំងឺកូវីដ១៩អាចឆ្លងពីមនុស្សម្នាក់ទៅម្នាក់តាមរយៈខ្យល់ រួមទាំងលទ្ធភាពឆ្លងតាមរយៈខ្យល់នៅក្នុងចំណោមមនុស្សច្រើនកកកុញដែលស្ថិតក្នុងអាគារបិទជិត។

ការទទួលស្គាល់នេះ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្រ្ដ២៣៩នាក់ បានសរសេរលិខិតចំហរមួយផ្ញើទៅកាន់អង្គការសុខភិបាលសុខភាពពិភពលោកកាលពីថ្ងៃច័ន្ទ ដើម្បីជំរុញឱ្យទទួលស្គាល់ថាជំងឺកូវីដ១៩អាចឆ្លងតាមរយៈខ្យល់ ខណៈក្រុមអ្នកវិទ្យាសាស្រ្ដទាំងនេះបានចោទប្រកាន់អង្គការនេះ បានមើលស្រាលចំពោះលទ្ធភាពដែលជំងឺកូវីដ១៩អាចឆ្លងតាមរយៈខ្យល់។

អស់រយៈពេលជាច្រើនខែមកហើយ ដែលអង្គការសុខភាពពិភពលោកបានទទួលស្គាល់ថា ជំងឺកូវីដ១៩ បានឆ្លងតាមរយៈតំណក់ទឹកតូចៗ ដែលខ្ទាតចេញពីមាត់មនុស្សឆ្លងជំងឺនេះនៅពេលក្អកឬកណ្ដាស់ ហើយដំណក់ទឹកទាំង់នោះមិនអាចតោងជាប់ខ្យល់យូរឡើយគឺបានធ្លាក់លើផ្ទៃត្ថុវផ្សេងៗ ដូចនេះ ការលាងសម្អាតដៃគឺជាវិធានការបង្ការដ៏សំខាន់មួយ។

ប៉ុន្តែអ្នកវិទ្យាសាស្ត្រទាំង២៣៩នាក់មកពី៣២ប្រទេស មិនយល់ស្របដូចនេះឡើយ ហើយពួកគេនិយាយថា មានភស្តុតាងរឹងមាំបង្ហាញថាវីរុសនេះក៏អាចរាលដាលនៅលើខ្យល់អាកាសបានដែរ គឺតាមរយៈភាគល្អិតដែលអាចអណ្ដែតនៅក្នុងខ្យល់បានរយៈពេលជាជាច្រើនម៉ោង និងអាចធ្វើដំណើរបានឆ្ងាយជាងមុន ក្រោយពីអ្នកជំងឺបានបញ្ចេញភាពល្អិតៗទាំងនោះ ដោយសារការនិយាយឬដកដង្ហើមចេញ។

ភស្តុតាងថ្មីនេះ គឺតម្រូវឱ្យកែប្រែរបៀបការពារជំងឺឆ្លងនេះមួយចំនួនដែលមនុស្សកំពុងអនុវត្តតាមនាពេលបច្ចុប្បន្ន ដូចជាជំរុញឱ្យមានការប្រើប្រាស់ម៉ាស់កាន់តែច្រើន ការរក្សាគន្លាតសុវត្ថិភាព នៅតាមកន្លែងកម្សាន្តដូចជាបារ ភោជនីយដ្ឋាន និងនៅតាមមធ្យោបាយដឹកជញ្ជូនសាធារណៈជាដើម។

កន្លងមក អង្គការសុខភាពពិភពលោកក៏បានកត់សម្គាល់ថា មានការផ្ទុះឡើងជំងឺកូវីដ១៩ នៅកន្លែងបិទទ្វារជិតមួយចំនួន ដូចជាភោជនីយដ្ឋាន•ក្លឹបរាត្រី កន្លែងសាសនា ឬកន្លែងធ្វើការដែលមនុស្សបានស្រែកនិងជជែក ហើយការឆ្លងទាំងនេះ គឺអាចឆ្លងតាមរយៈខ្យល់ដោយមិនអាចប្រកែកបានឡើយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post