សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ក្រុមហ៊ុន សហគ្រាសទាំងអស់ ដែលយកនិមិត្តសញ្ញា(ឡូហ្គូ) របស់ក្រសួងទេសចរណ៍ ទៅប្រើប្រាស់ដើម្បីទាញប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាតពីក្រសួង ។ នេះបើតាមការចេញផ្សាយរបស់ក្រសួងទេសចរណ៍នាពេលថ្មីៗនេះ ។

ក្រសួងទេសចរណ៍ បានសង្កេតឃើញថា មួយរយៈនេះ មានបុគ្គលមួយចំនួន បានយកនិមិត្តសញ្ញា (ឡូហ្គូ) របស់ក្រសួងទេសចរណ៍ ទៅប្រើប្រាស់ទាញផលប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាត ដែលបណ្តាលឲ្យប៉ះពាល់ដល់ក្រសួងខ្លាំង។

បើតាមក្រសួងទេសចរណ៍ ករណីសាធារណជន ម្ចាស់អាជីវកម្ម សហគ្រាសទាំងអស់ ដែលចង់ប្រើប្រាស់និមិត្តសញ្ញា ( ឡូហ្គូ ) របស់ក្រសួងទេសចរណ៍ ត្រូវធ្វើលិខិតស្នើសុំមកក្រសួងទេសចរណ៍ ដើម្បីពិនិត្យនិងអនុញ្ញាត ។

ក្រសួងបន្តថា « ចំពោះអ្នកដែលបន្តប្រើប្រាស់និមិត្តសញ្ញា (ឡូហ្គូ) របស់ក្រសួងទេសចរណ៍ នៅលើផលិតផល ឬតាមរូបភាពផ្សេងៗដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការអនុញ្ញាត នោះក្រសួងនិងចាត់វិធានការតាមផ្លូវច្បាប់ » ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor