header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមានចាត់វិធានការតាមផ្លូវច្បាប់លើពលរដ្ឋ១១១ គ្រួសារ ដែលចាក់ដីសង់ផ្ទះ ធ្វើជាកម្មសិទ្ធិលើប្រឡាយលូប្រាំ។

ជាមួយគ្នានេះ លោក បានបញ្ជាឲ្យមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរដែនដី ត្រូវកំណត់ឲ្យបានច្បាស់អំពីដីកម្មសិទ្ធិរដ្ឋ និងពលរដ្ឋ។ សាលាក្រុងនឹងបង្កើតក្រុមការងារចុះបាញ់ថ្នាំកំណត់ទីព្រមទាំងធ្វើការណែនាំពលរដ្ឋដែលរំលោភប្រឡាយឲ្យរុះរើចេញ។

លោកបន្តថា ប្រឡាយលូប្រាំអាចរំដោះទឹកលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ហើយស្ថានីយបូមទឹកលូប្រាំ ក៏ជាទីតាំងយុទ្ធសាស្ត្រក្នុងការរំដោះទឹកចេញពីតំបន់ខាងកើតព្រលានយន្តហោះ តំបន់ចោមចៅ តំបន់ត្រពាំងថ្លឹង ភូមិគោកបញ្ជាន់ តំបន់ផ្សារស៊ិនជូរីផ្លាហ្សា តំបន់ថ្មគោល ផ្លូវ២០០៤ និងមួយផ្នែកទៀតពីសង្កាត់ទឹកថ្លា ខាងត្បូងមហាវិថីសហព័ន្ធរុស្សី។

ប្រឡាលូ៥

ជាមួយគ្នានេះលោកក៏បានស្តីបន្ទោសអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ៣ និង អាជ្ញាធរខណ្ឌមានជ័យ ដែលបណ្តែតបណ្តោយឱ្យមានការចាក់ដីចូលក្នុងប្រឡាយនេះផងដែរ។

លោក ឃួង ស្រេង អះអាងថា «នេះមិនមែនគេយកដីដាក់ក្នុងហោប៉ៅមកចាក់ចូលប្រឡាយបានទេ គឺដឹកឡានមកចាក់ ហេតុអ្វីអាជ្ញាធរមើលមិនឃើញទុកឱ្យគេចាក់លុបប្រឡាយរបស់រដ្ឋបានបែបនេះរឿងអីក៏មើលមិនឃើញ»

លោក ឃួង ស្រេង ចុះពិនិត្យប្រឡាលូ៥
លោក ឃួង ស្រេង ចុះពិនិត្យប្រឡាលូ៥

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post