header ads

Sponsor

ព័ត៌មានជាតិ

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាប់ពីទទួលបានដំណឹងស្តីអំពីគ្រោះធម្មជាតិខ្យល់កន្រ្តាក់នៅក្នុងខេត្តកំពត និងក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា នាវេលាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត

ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្ការ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៣៣គ្រួសារ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

រូបភាពទី១
រូបភាពទី២
រូបភាពទី៣

ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះអង្គទាំងទ្វេ ប្រោសព្រះរាជទានជូនដល់ប្រជានុរាស្រ្តរងគ្រោះដោយសារគ្រោះធម្មជាតិទាំងនោះរួមមាន ក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម, ឃីត១កញ្ចប់ ដែលរួមមានមុង១ ភួយ១ សារុង១ និងក្រមា១, មី១កេស ត្រីខ១០កំប៉ុង កៅស៊ូតង់ចំនួន១ផ្ទាំង សាប៊ូ៥ដុំ អាវយឺត១ និងថវិកាចំនួន ៨០ម៉ឺនរៀលសម្រាប់ប្រជារាស្រ្តរងគ្រោះធ្ងន់ធ្ងរ ចំនួន០៥គ្រួសារ និងថវិកា ៤០ម៉ឺនរៀលសម្រាប់ប្រជារាស្រ្តរងគ្រោះស្រាល ចំនួន២៨គ្រួសារ៕

រូបភាពទី៤
រូបភាពទី៥
រូបភាពទី៦
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post