header ads

Sponsor

(ស្វាយរៀង)៖ ក្រោយពីមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តស្វាយរៀងបានរកឃើញសារធាតុគីមីដាក់គុយទាវសរសៃធំ៥គីឡូក្រាមនិងទំនិញគុណភាពមួយចំនួន នៅក្នុងផ្សារប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀងនាព្រឹកថ្ងៃទី៣ខែកក្កដាឆ្នាំ២០២០រួចមកនៅរសៀលថ្ងៃដែលមន្ត្រីជំនាញបានធ្វើការស្នើរសុំព្រះរាជអាជ្ញាសាលាដំបូងខេត្តស្វាយរៀងនិងអាជ្ញាធរដែនដីដើម្បីសហការចុះត្រួតពិនិត្យទីតាំងសិប្បកម្មសរសៃគុយទាវខេត្តស្វាយរៀងស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ការចុះទៅត្រួតពិនិត្យកន្លែងសិប្បកម្មសសៃគុយទាវខេត្តស្វាយរៀងមានការចូលរួមពីលោកឈីវ អុិចគង់ព្រះរាជអាជ្ញាខេត្តស្វាយរៀង លោកផឹង និលប្រធានសាខា ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត លោកសរ សុដានីអភិបាលរងក្រុងស្វាយរៀងនិងមន្ត្រីសាខាសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំខេត្តជាច្រើនរូបផងដែរ។

លោកផឹង និលប្រធានសាខា ក.ប.បខេត្តបានឲ្យដឹងថាបន្ទាប់ពីរកឃើញសារធាតុគីមីដាក់ក្នុងសរសៃគុយទាវនៅផ្សារប្រសូត្រ ស្រុកស្វាយទាបរួចមកមន្ត្រីជំនាញយើងបានតាមរកប្រភពផលិតទើបដឹងថានៅសិប្បកម្មសរសៃគុយទាវខេត្តស្វាយរៀងដែលមានម្ចាស់ឈ្មោះនង សុវណ្ណារិទ្ធជាម្ចាស់ទីតាំងស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងក៏ស្នើរសុំព្រះអាជ្ញាសាលាដំបូងខេត្តសហការចុះពិនិត្យតែម្តង។

លោកបានបន្តថាដោយមានការពិនិត្យនិងធ្វើតេស្តយ៉ាងយកចិត្តទុកបានរកឃើញសរសៃគុយទាវមានសារធាតុគីមី(borax)ចំនួន២៥០kgនៅក្នុងទីតាំងសិប្បកម្មសរសៃគុយទាវខេត្តស្វាយរៀងដែលសរុបទាំងទំនិញខូចគុណភាពផងដែរនោះគឺមានចំនួន៤៥០kgត្រូវមន្ត្រីជំនាញធ្វើការដុតកម្ទេចចោល ចំណែកម្ចាស់សិប្បកម្មផលិតសសៃគុយទាវមន្ត្រីជំនាញបានធ្វើកិច្ចសន្យាណែនាំកុំឲ្យផលិតសរសៃគុយទាវដាក់សារធាតុគីមី(borax)តទៅទៀតដែលនាំឲ្យប៉ះពាល់ដល់សុខមាលភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរហើយបើព្រមរាងចាលទេនិងបិទសិប្បកម្មផលិតសរសៃគុយទាវចោលតែម្តង។

លោកផឹង និលបន្តថារាល់សិប្បកម្មខ្នាតតូចដែលប្រជាពលរដ្ឋបង្កើតឡើងមន្ត្រីជំនាញគាំទ្រនិងជំរុញលើកទឹកចិត្តបន្ថែម តែត្រូវអនុវត្តន៍ទៅតាមច្បាប់ដែលបានកំណត់និងផលិតទៅតាមបច្ចេកទេត្រឹមត្រូវដោយមិនត្រូវដាក់សារធាតុគីមីហាមឃាត់នោះទេហើយមន្ត្រីជំនាញនឹងបន្តចុះពិនិត្យមុខទំនិញនៅតាមផ្សារនានាក្នុងខេត្តឲ្យបានញឹកញាប់ជាបន្តបន្ទាប់ទៀតដើម្បីធានាបានសុវត្ថិភាពមុខទំនិញជូនពលរដ្ឋផងដែរ៕ ដោយៈ ស្វាយរៀង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post