header ads

Sponsor

សុខភាព

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ អ្នកជំងឺកូវីដ១៩ ចំនួន ៣នាក់ បានជាសះស្បើយ ខណៈរកឃើញអ្នកឆ្លងថ្មី ៤នាក់បន្ថែមទៀតនៅថ្ងៃនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ សីហា។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកជាសះស្បើយពីជំងឺកូវីដ១៩ ទាំង៣នាក់នោះ មានបុរសជនជាតិខ្មែរ ២នាក់អាយុ ២៧ឆ្នាំ និងម្នាក់ទៀត ៣៧ឆ្នាំ ដែលបុរសទាំង២នាក់នោះ អ្នកដំណើរមកពីប្រទេសរុស្សី និងម្នាក់ទៀតជាក្រុមមួកខៀវ ដែលរស់នៅខេត្តកំពង់ស្ពឺ។ អ្នកទាំង៣នាក់នេះ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញហើយ។

ដោយឡែកបុរសជនជាតិខ្មែរ ៤នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១២សីហា ក្រោយពីបានយកសំណាកធ្វើតេស្តលើកទី៦ មានផ្ទុកកូវីដ ដោយបុរសជនជាតិខ្មែរ ៣នាក់បានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ និងបុរសជនជាតិខ្មែរម្នាក់ទៀត បានធ្វើតេស្តសំណាកលើកទី ៥ លទ្ធផលវិជ្ជមានកូវីដ១៩ ខណៈនេះគាត់កំពុងសម្រាកព្យបាលនៅមន្ទីរពេទ្យព្រះនរោត្តសីហានុខេត្តត្បូងឃ្មុំ។

គិតត្រឹមថ្ងៃទី ១៣ សីហានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប២៧២នាក់ ក្នុងនោះជាសះស្បើយ២២៣នាក់ ខណៈ៤៩នាក់ទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post