កណ្តាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលខេត្តកណ្ដាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត. ស្នងការខេត្តកណ្ដាល ដោយមានការសម្របសម្រួលនីតិវិធីពី លោក.សេង.រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកណ្ដាល ធ្វើការបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូគ្មានច្បាប់អនុញ្ញាតិមួយកន្លែង និងធ្វើការរឹបអូសម៉ូតូចំនួន២៤គ្រឿង។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

លោកឧត្តមសេនីយ៍ត្រី.ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ គឹម ឡេងសល់ ភេទប្រុស មុខរបរទទួលបញ្ចាំម៉ូតូ និង ប្រពន្ធឈ្មោះ វ៉ា ថារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅ ភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

លោកស្នងការបានបន្តថា បន្ទាប់ពីលោកអទួលបានព័ត៍មានថា មានទីតាំងបញ្ចាំម៉ូតូមួយកន្លែង គ្មានច្បាប់អនុញ្ញាត នៅចំណុចភូមិឃុំកើតហេតុ ភ្លាមនោះលោក ក៏បានដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល និងមានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូខេត្ត បើកប្រតិបត្តិការបង្ក្រាបផ្ទះជនសង្ស័យរួចឆែកឆេររកឃើញម៉ូតូ២៤គ្រឿង ហើយពុំមានឯកសារបញ្ជាក់ត្រឹមត្រូវទេ ឈនដល់ធ្វើការឃាខ្លួនជនសង្ស័យជាម្ចាស់ទីតាំង រួមទាំងវត្ថុតាង.បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បើបន្តចាត់ការតាមនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor