ខេត្តមណ្ឌលគិរី ៖ លោកស្រីឈាង តៃស្រ៊ីន រស់នៅភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានដាក់ពាក្យបណ្ដឹងប្តឹងឈ្មោះ លោក ហឿន សុខណា ជាអភិបាលរងស្រុកកែវសីម៉ា ថាបើករថយន្តដេញធ្វើឃាតប្រជាពលរដ្ឋខ្លួនឯងនៅក្នុងស្រុកកែវសីមា។

លោកស្រីឈាង តៃស្រ៊ីន បានបន្តថា សូមសំណូមពរដល់ថ្នាក់ដឹកនាំ សម្ដេច ហ៊ុនសែន អភិបាលខេត្ត និងថ្នាក់ជាតិមេត្តាដកឈ្មោះលោកហឿន សុខណា ចេញពីអភិបាលរងស្រុកកែវសីមា  ដោយឈ្មោះហឿន សុខណាបានធ្វើទុកបុកម្នេញប្រជាពលរដ្ឋក្នុងស្រុកកែវសីមា បើប្រជាពលរដ្ឋដឹកតាមម៉ូតូបន្តិចបន្តួច ឬក៏តាមឡានតែងតែសំឡុតគំរាមកំហែង ។

លោកស្រីបន្តទៀតថា ចុះរថយន្តសាំយ៉ុងដឹកឈើក្នុងមួយយប់ៗ បួនទៅប្រាំឡានមិនដែលចាប់បានមួយណាទេ យើងខ្ញុំប្រជាពលរដ្ឋរស់នៅក្នុងស្រុកកែវសីមា មានឈ្មោះចំនួន ២៤៥ នាក់បានផ្ដិតមេដៃគាំទ្រ ដាក់ពាក្យបណ្ដឹងប្ដឹងឈ្មោះលោកភឿនសុខណា។

សូមលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី មេត្តាជួយរកយុត្តិធម៌ឱ្យនាងខ្ញុំផងចុះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post