សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ ៖ ទារិកា​ទើបនឹងកើតថ្មីៗ ត្រូវបានប្រជាពលរដ្ឋ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាម​ជាប់បង្គោលភ្លេីង​មួយកន្លែង ជិត​មជ្ឈមណ្ឌលម៉ូឌែន២ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម​ ដោយមិនដឹងថា ម្តាយ ឬឪពុក រូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ ។

ជាភ័ព្វសំណាងល្អ ដែលទារកនៅមានជីវិតនៅឡើយ ហើយត្រូវបានប្រជាពលរដ្ឋឮសូរសម្លេងយំ ក៏ដេីររកមើលទើបឃើញ ក៏រើសយកទៅរក្សាបីបាច់ថែទាំសុខភាពតែម្ដង កាលពីយប់ថ្ងៃទី២ ខែសីហានេះ ។

ណាមួយអាណិតហេីយ​ ក្មេងស្រីទៀត កើតមកបំណាច់តែបានឃើញពន្លឺព្រះអាទិត្យហើយ ម្តេចឡើយឪពុកម្តាយមានចិត្តទោម្នេញអ្វីជាមួយគ្នាដែលទើបនឹងកើតបែបនេះ សូម្បីតែផ្ចិតក៏មិនទាន់ចងផង តាមការសន្និដ្ឋាន កើតភ្លាមយកមកបោះ ផ្លុងទុកចោលភ្លាម ដោយមិនបានឆ្លងកាត់គ្រូពេទ្យ ក៏រើសបីយកមកបីបាច់ថែរក្សា​ និងប្រាប់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានរួមទាំងអ្នកភូមិបានដឹងឮផងដែរ​ ។

បច្ចុប្បន្នទារិកាជីវិតថ្លៃខាងលើ ត្រូវបានបងស្រីដែលរេីសយកមកថែទាំនោះបានប្រគល់បន្តឲ្យខាងអាជ្ញាធរសង្កាត់យកទៅពិនិត្យសុខភាពនៅឯមន្ទីរពេទ្យជាមុនសិន មុននឹងប្រគល់ឱ្យ​អាណាព្យាបាល​ណា ឬអង្គការណា យកទៅចិញ្ចឹមបីបាច់ស្របច្បាប់នៅពេលក្រោយទៀត ៕

ប្រភព អង្គការ Child Helpline Cambodia

រូបទារិកា
រូបទារិកា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor