header ads

Sponsor

បណ្តាញសកលរបស់អ៊ែមមឺរឹតបានជំរុញទៅដល់គោលដៅចំនួន ៧៨ នៅក្នុងខែកញ្ញារួមមានទីក្រុងចំនួន ១៥ នៅអាស៊ីអាគ្នេយ៍និងអាស៊ីបូព៌ា

ឌូបៃថ្ងៃទី ២៧ ខែសីហាឆ្នាំ ២០២០ - អ៊ែមមឺរឹតបានប្រកាសពីការបន្តសេវាកម្មដឹកអ្នកដំណើរទៅកាន់ទីក្រុងបាងកកជាមួយនឹងជើងហោះហើរប្រចាំថ្ងៃដែលនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែកញ្ញា។

ការបន្តជើងហោះហើរទៅបាងកកនឹងពង្រីកបណ្តាញរបស់អ៊ែមមឺរឹតដល់ទៅ ៧៨ ទីក្រុងនៅខែកញ្ញាដោយផ្តល់ជូនអ្នកដំណើរនៅអឺរ៉ុប មជ្ឈឹមបូព៌ា អាហ្រ្វិក និងអាស៊ីប៉ាស៊ីហ្វិក ដែលមានការតភ្ជាប់យ៉ាងងាយស្រួលតាមរយៈទីក្រុងឌូបៃទៅកាន់គោលដៅពេញនិយមនៅប្រទេសថៃ។

ជើងហោះហើររវាងទីក្រុងឌូបៃនិងទីក្រុងបាងកកនឹងត្រូវបានដំណើរការជាមួយយន្ដហោះ Emirates Boeing 777-300ER ដែលផ្តល់ជូននូវកៅអីអង្គុយនៅក្នុងថ្នាក់ ហ្វឹសខ្លាស់ (First Class) ថ្នាក់ពាណិជ្ជកម្ម និងថ្នាក់សន្សំសំចៃ។ ចាប់ផ្តើមពីថ្ងៃទី ១ ខែកញ្ញាជើងហោះហើរ EK384 នឹងចេញដំណើរពីទីក្រុងឌូបៃរៀងរាល់ថ្ងៃនៅម៉ោង ០១:៥០ និងមកដល់ទីក្រុងបាងកកនៅម៉ោង ១១:៣០ ខណៈជើងហោះហើរត្រឡប់មកវិញ EK385 នឹងចេញដំណើរពីទីក្រុងបាងកកនៅម៉ោង ០៣:២៥ និងទៅដល់ឌូបៃនៅម៉ោង ០៦:៣៥ ចាប់ពី ២ ខែកញ្ញា។

អតិថិជនអាចកក់ជើងហោះហើរនៅលើ emirates.com ឬតាមរយៈភ្នាក់ងារទេសចរណ៍។ អ្នកដំណើរដែលធ្វើដំណើរមកដល់ទីក្រុងបាងកកគឺស្ថិតនៅក្រោមគោលការណ៍ដែលបានកំណត់ដោយអាជ្ញាធរថៃហើយការរឹតត្បិតមួយចំនួនត្រូវបានធ្វើឡើង។ អ្នកដំណើរគួរតែពិនិត្យមើលព័ត៌មានចុងក្រោយឬចូលទៅកាន់គេហទំព័រ www.emirates.com/travelrestrictions សម្រាប់ព័ត៌មានលម្អិតមុនពេលកក់។

លើសពីនេះទៀតអតិថិជន ថ្នាក់ហ្វឹសខ្លាស់ (First Class) និងថ្នាក់ពាណិជ្ជកម្មអាចរីករាយនឹងសេវាកម្មរបស់ Emirates’ Chauffeur Drive នៅពេលចាកចេញពីទីក្រុងបាងកក ទីក្រុងឌូបៃនិងសម្រាកលំហែកាយនៅ Emirates 'Lounge នៅអាកាសយានដ្ឋានអន្តរជាតិឌូបៃដោយមានការអនុវត្តវិធានការសុខភាពនិងសុវត្ថិភាពជាចម្បង។

អតិថិជនអាចឈប់រឺធ្វើដំណើរទៅឌូបៃបានខណៈទីក្រុងនេះបានបើកដំណើរការជាថ្មីសម្រាប់ភ្ញៀវជំនួញអន្តរជាតិនិងភ្ញៀវទេសចរណ៍។ ការធានាសុវត្ថិភាពរបស់អ្នកដំណើរ អ្នកទេសចរនិងសហគមន៍ ការធ្វើតេស្តិ៍កូវីដ-១៩​ PCR ត្រូវបានអនុវត្តជាចាំបាច់សម្រាប់រាល់អ្នកដំណើរក្នុងស្រុកឆ្លងកាត់និងមកដល់ឌូបៃ (និងអារ៉ាប់រួម) រួមទាំងពលរដ្ឋអារ៉ាប់រួមអ្នកស្រុកនិងភ្ញៀវទេសចរដោយមិនគិតពីប្រទេសដែលពួកគេមកពី។

គោលដៅឌូបៃ៖ អាំងថ្ងៃនៅឆ្នេរខ្សាច់និងសកម្មភាពបេតិកភណ្ឌរហូតដល់កន្លែងបដិសណ្ឋារកិច្ចនិងកន្លែងកំសាន្តលំដាប់ពិភពលោកឌូបៃគឺជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក។ នៅឆ្នាំ ២០១៩ ទីក្រុងបានស្វាគមន៍ភ្ញៀវចំនួន ១៦,៧ លាននាក់និងបានរៀបចំកិច្ចប្រជុំនិងពិព័រណ៍សកលជាច្រើនព្រមទាំងព្រឹត្តិការណ៍កីឡានិងការកម្សាន្តជាច្រើនផងដែរ។ ទីក្រុងឌូបៃគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងដំបូងបង្អស់របស់ពិភពលោកដែលទទួលបានត្រាសុវត្ថិភាពក្នុងការធ្វើដំណើរពីក្រុមប្រឹក្សាទេសចរណ៍និងទេសចរណ៍ពិភពលោក (WTTC) ដែលគាំទ្រនូវវិធានការទូលំទូលាយនិងមានប្រសិទ្ធភាពដើម្បីធានាសុវត្ថិភាពនិងសុវត្ថិភាពរបស់ភ្ញៀវ។

ភាពបត់បែននិងការធានា៖ គោលការណ៍នៃការកក់របស់អ៊ែមមឺរឹតផ្តល់ជូនអតិថិជននូវភាពបត់បែននិងទំនុកចិត្តដើម្បីរៀបចំផែនការធ្វើដំណើររបស់ពួកគេ។ អតិថិជនដែលបានទិញសំបុត្រពីអ៊ែមមឺរឹតត្រឹមថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០២០ សម្រាប់ការធ្វើដំណើរនៅរឺមុនថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ អាចរីករាយនឹងលក្ខខណ្ឌនៃការកក់ឡើងវិញនិងជំរើសប្រសិនបើពួកគេត្រូវផ្លាស់ប្តូរផែនការធ្វើដំណើររបស់ពួកគេដោយសារតែការហោះហើរដែលមិនបានរំពឹងទុកឬការរឹតត្បិតការធ្វើដំណើរទាក់ទងនឹង កូវីដ-១៩ ឬនៅពេល ពួកគេកក់សំបុត្រ Flex ឬ Flex plus ។

ព័ត៌មានបន្ថែមនៅទីនេះ

ការធានារ៉ាប់រងជាសលកដោយឥតគិតថ្លៃសម្រាប់លើការចំណាយពាក់ព័ន្ធនឹងកូវីដ -១៩៖ អតិថិជនអាចធ្វើដំណើរដោយភាពជឿជាក់ខណៈពេលដែលអ៊ែមមឺរឹតបានទទួលរ៉ាប់រងការចំណាយទាក់ទងនឹងវេជ្ជសាស្ត្រដោយឥតគិតថ្លៃប្រសិនបើពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានកូវីដ-១៩ នៅក្នុងដំណើររបស់ពួកគេខណៈដែលពួកគេនៅឆ្ងាយពី​ផ្ទះ។ ការធានារ៉ាប់រងនេះមានប្រសិទ្ធភាពភ្លាមៗសម្រាប់អតិថិជនដែលហោះហើរជាមួយអ៊ែមមឺរឹត រហូតដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០ (ការហោះហើរលើកដំបូងដែលត្រូវបញ្ចប់នៅថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០) ហើយមានសុពលភាពរយៈពេល ៣១ ថ្ងៃចាប់ពីពេលដែលពួកគេហោះហើរជើងដំបូងនៃការធ្វើដំណើររបស់ពួកគេ។នេះមានន័យថាអតិថិជនរបស់អ៊ែមមឺរឹតអាចបន្តទទួលបានអត្ថប្រយោជន៍ពីការធានាបន្ថែមនៃគម្រោងនេះបើទោះបីពួកគេធ្វើដំណើរបន្តទៅទីក្រុងមួយផ្សេងទៀតបន្ទាប់ពីបានទៅដល់គោលដៅអ៊ែមមឺរឹតរបស់ពួកគេ។សម្រាប់ព័ត៌មានលម្អិតបន្ថែម៖ www.emirates.com/COVID19assistance ។

សុខភាពនិងសុវត្ថិភាពជាបឋម៖ អ៊ែមមឺរឹតបានអនុវត្តវិធានការណ៍គ្រប់ជ្រុងជ្រោយនៅគ្រប់ជំហាននៃការធ្វើដំណើររបស់អតិថិជនដើម្បីធានាសុវត្ថិភាពដល់អតិថិជននិងនិយោជិករបស់ខ្លួននៅលើដីនិងលើអាកាសរួមទាំងការចែកចាយនូវឧបករណ៍អនាម័យដែលមានផ្ទុកនូវរបាំងមុខស្រោមដៃ ទឹកជូតអនាម័យនិងថ្នាំប្រឆាំងនឹងបាក់តេរីដល់អតិថិជនទាំងអស់។ សម្រាប់ព័ត៌មានបន្ថែមអំពីវិធានការទាំងនេះនិងសេវាកម្មដែលមាននៅលើជើងហោះហើរនីមួយៗសូមចូលទៅកាន់គេហទំព័រ www.emirates.com/yoursafety

តម្រូវការចូលរបស់ទេសចរណ៍៖ សម្រាប់ព័ត៌មានបន្ថែមស្តីពីតម្រូវការចូលសម្រាប់ភ្ញៀវអន្តរជាតិទៅកាន់ឌូបៃសូមចូលទៅកាន់៖ www.emirates.com/flytoDubai ។

អ្នកមានលំនៅដ្ឋាននៅទីក្រុងឌូបៃ អាចពិនិត្យមើលតម្រូវការធ្វើដំណើរចុងក្រោយបង្អស់នៅ៖ www.emirates.com/returntoDubai

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង

ekcambodia@redhill.asia

+855 87 57 29 26

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post