សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 ពលរដ្ឋនៅលើកោះស្ដេចក្នុងខេត្តកោះកុង នេសាទបានត្រីធូណាចំនួនក្បាល កាល​ពី​វេ​លា​​ម៉ោង​៧​ល្ងាច​ថ្ងៃ​សុក្រ​ទី​១១ ខែកញ្ញានេះ ដែលស្ថិតនៅក្បែរកោះតាងក្នុងដែនសមុទ្រ​ខេត្ត​ព្រះសីហនុ។ ត្រីធូណា​ទាំង​ក្បាល​នោះ គឺមួយមានទម្ងន់៣៥កីឡូ មួយ​ទៀត​មានទម្ងន់១៥កីឡូ។

លោក ពេជ្រ ផានិត អ្នកនេសាទអាយុ៥៥ឆ្នាំ នៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរី​សាគរ​បាន​ប្រាប់​សារ​ព័ត៌​មាន​ខ្មែរ​ណាស់នៅថ្ងៃពុធនេះថា ត្រីធូណាទាំងពីរក្បាលនេះ គឺ​ចាប់​បានស្ថិតនៅក្បែរកោះតាង មានចម្ងាយ​ពី​កោះ​ស្ដេច​ប្រហែល​៥០​ម៉ាយល៍​ឬ​ស្មើ​ប្រហែល​៨០គីឡូ និងលើកទី១ដែលលោកនេសាទបានប្រភេទត្រីនេះ នៅ​ក្នុង​មុខ​របរ​នេ​សាទ​អស់រយៈពេលជាង៤០ឆ្នាំ។

លោកបន្តថា ត្រីធូណាទាំងពីរក្បាល គឺនេសាទបានដោយលោកមួយក្បាល និងមួយ​ក្បាល​​ទៀតនេសាទ​បាន​ដោយ​ប្អូន​ជីដូនមួយរបស់លោក ហើយបានលក់​ទៅឱ្យក្រុម​អ្នក​ចូលចិត្តស្ទួចត្រីមកពីទីក្រុងភ្នំពេញ គឺ​ត្រី​ទម្ងន់​៣៥គីឡូលក់បាន១២០ដុល្លារ និង​ត្រី​ទម្ងន់​១៥គីឡូលក់បានជាង៥០ដុល្លារ។

លោកថា៖«តាមខ្ញុំដឹងកន្លងមក ធ្លាប់មានអ្នកនេសាទអូសបានប្រភេទត្រីហ្នឹង​ប៉ុន្មាន​ក្បាល​ដែរ ដូចជា២០គីឡូ និង​ក្រោម២០គីឡូ។ នៅសមុទ្រយើងក៏មានត្រីហ្នឹងដែរ ជាពិសេស​នៅតំបន់កោះតាងដែលមាន​ជន​ជាតិ​វៀត​ណាម​ចូល​នេ​សាទ​ពេញ ហើយ​ប្រសិន​បើគ្មានទូកវៀតណាម នៅក្នុងសមុទ្រយើង​អាច​មាន​ធន​ធាន​ត្រី​ហ្នឹង​ច្រើន​»។

ត្រីធូនៅសហរដ្ឋអាមេរិក មានតម្លៃមធ្យមជិត៤ដុល្លារក្នុងមួយផោនឬជិត១គីឡូ ប៉ុន្តែ​សម្រាប់​នៅប្រទេស​ជប៉ុន​វិញ ជាប្រទេសបរិភោគត្រីធូណាធំបំផុតក្នុងពិភពលោក គឺ​មាន​​តម្លៃខុសពីនេះ។ នៅក្នុងប្រទេសជប៉ុន ត្រីនេះ​គឺថ្លៃផ្អែកទៅតាមតំបន់ដែលវា​ត្រូវ​គេ​នេសាទបាន ដូចជាត្រីធូណានៅទីក្រុងOma ដែល​ជា​ទី​ក្រុង​មាន​ត្រី​ធូណា​ល្បី​បំផុត​របស់​ជប៉ុន គឺក្នុងមួយផោនមានតម្លៃចាប់ពី៤០០ទៅដល់៤៥០ដុល្លារ។

កាលពីខែមករាឆ្នាំ២០១៩ លោក Kiyoshi Kimura ម្ចាស់ភោជ​នីយដ្ឋាន​ស៊ូស៊ីស៊ូ Sushi Zanmaiនៅ​ទី​ក្រុង​តូក្យូ បានទិញត្រីធូណាមួយក្បាលទម្ងន់ ៦១២តោន ក្នុងតម្លៃទឹក​ប្រាក់​ជាង​៣លានដុល្លារ ដោយសារត្រីនោះ នៅ​ស្រស់ល្អ និងធាត់។

លោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុងបានលើកឡើងថា លោកមិនទាន់​ដឹង​ច្បាស់ថាត្រីទាំង​ពីរ​ក្បាល​ដែលអ្នកនេសាទអះអាងថាត្រីធូណានោះ គឺជាការពិត​ឬ​យ៉ាង​ណាឡើយ​ ដោយលោកអះអាងថា នៅ​ក្នុង​ដែនសមុទ្រកម្ពុជាកន្លងមក គឺមិនធ្លាប់​លឺ​មានត្រីប្រភេទនេះឡើយ។

ទោះជាយ៉ាងណាលោកថា មន្ត្រីមន្ទីរនឹងចុះស្រាវជ្រាវអំពីការលើកឡើង​របស់​អ្នក​នេ​សាទ​នេះ។

លោកថា៖«ខ្ញុំឃើញគេបង្ហោះតាមហ្វេសប៊ុកដែរ ប៉ុន្តែកន្លងមក យើងមិនមានត្រីប្រភេទ​ហ្នឹង​ទេ​នៅ​ក្នុង​សមុទ្រ​យើង​ហ្នឹង អាហ្នឹងបើខ្ញុំសួរព័ត៌មានពីអ្នកនេសាទ»។

លោក ពេជ្រ ផានិត លើកឡើងថា ពួកលោកបានសម្រេចលក់ត្រីទាំង២ក្បាល គឺទាំង​មិន​បាន​ដឹងតម្លៃ​ពិត​ប្រាកដ​របស់ត្រីធូណានៅក្នុងទីផ្សារកម្ពុជាឡើយ។ លោកបន្តថា​ទាំង​ពីរក្បាលនេះ ត្រូវបានគេសង្ស័យ​ថា​ជា​ត្រី​ឈាម ប៉ុន្តែត្រីឈាម គឺមានទម្ងន់ត្រឹម​៥​គីឡូ​ប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor