ដើម្បីលើកកំពស់សោភ័ណភាព និងបរិស្ថានក្នុងរាជធានីភ្នំពេញអោយកាន់តែល្អប្រសើរ នៅព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមដាំដើមធ្នង់ ចំនួនជាង ១៨០០ដើម នៅចិញ្ចើមផ្លូវសងខាងផ្លូវលេខ ២១៧ ចាប់ពីផ្លូវបត់ចូលសារមន្ទីរជើងឯក ដល់រង្វង់មូលកួរស្រូវ ក្នុងខណ្ឌដង្កោ ។
សូមបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានសងខាងផ្លូវនេះ សូមជួយចូលរួមថែរក្សា ការពារ ដើមធ្នង់អោយបានលូតលាស់ល្អ ៕