បរិស្ថាន

អាម៉ាប៉ាប៉ាញ៉ូស

ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពក ប្រចាំស្នាក់ការមេម៉ង់ បានសហការជាមួយមន្រ្តីប្រចាំស្នាក់ការរងចុងផ្លាស់ បានចុះល្បាតត្រង់ចំណុចផ្លូវក្រង់រតែស្ថិតក្នុងភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានជួបជនសង្ស័យចំនួន២នាក់ជិៈម៉ូតូចំនួន០១គ្រឿង (រត់គេចខ្លួនចូលព្រៃ) មានសត្វឈ្លូសងាប់ចំនួន០១ក្បាល (ដោយអន្ទាក់)ក្រុមការងារសម្រេចរឹបអូសវត្ថុតាងម៉ូតូម៉ាកWave ពណ៍ទឹកសមុទ្រ គ្មានស្លាកលេខ ចំនួន០១គ្រឿង យកមករក្សាទុកនៅស្នាក់ការបរិស្ថានមេម៉ង់ ចំណែកសត្វឈ្លូស(ងាប់)ចំនួន០១ក្បាល(ដុតបំផ្លាញចោល)នៅបរិវេណស្នាក់ការមេម៉ង់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រុមការងារកំពុងស្រាវជ្រាវរកជនសង្ស័យ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

-ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សស្នាក់ការកង់ឡង់ទួលស្វាយបានចុះល្បាតត្រង់ចំណុចផ្លូវ៣១ស្ថិតនៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានធ្វើការដកបង្គោលបានចំនួន១២បង្គោល ដែលជនមិនស្គាល់មុខបានលួចបោះហំព័ទ្ធដើម្បីចាប់យកដីព្រៃដែលជាដីដែនជម្រកសត្វព្រៃភ្នំណាមលៀរធ្វើជាកម្មសិទ្ធិ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor