សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ភ្នំពេញ៖ កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះ សមត្ថកិច្ច នាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ បានចុះបង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង ស្ថិតនៅមុខវិទ្យាល័យទួលអំពិល ផ្លូវលេខ២១៧ ឬ ផ្លូវចំការដូង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
សមត្ថកិច្ចបានថ្លែងថា ទីតាំងផលិតឡេក្លែងក្លាយ នេះ គឺ សមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ដោយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបុរស៤នាក់ ដើម្បីសាកសួរ។
ចំណែកឯម្ចាស់ទីតាំងមានឈ្មោះ វឹង ជីហេង បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះបង្ក្រាប ហើយបច្ចុប្បន្ននេះ សមត្ថកិច្ចសម្រេចបិទទីតាំងនេះជាបណ្តោះអាសន្ន ដើម្បីរង់ចាំបន្តនីតិវិធី នាពេលក្រោយទៀត ៕