ស្វែងយល់
អាម៉ាប៉ាប៉ាញ៉ូសផ្នែកទាំង៦ របស់ត្រីដែលយើងចូលចិត្តបរិភោគ ប៉ុន្តែវាអាចបង្កគ្រោះថ្នាក់លឿនជាងជំងឺមហារីកផង។ នេះគឺជាអត្ថបទមួយ ដែលរៀបរៀងដោយលោកបណ្ឌិត អ៊ី លីម៉ា សកលវិទ្យាធិការរងនៃសកលវិទ្យាល័យចេនឡា
សាច់ត្រី ក្រៅពីសម្បូរទៅដោយសារធាតុប្រូតេអ៊ីន ដែលជួយប៉ះប៉ូវដល់កោសិកា និងសម្បូរប្រូតេអ៊ីននោះ គឺវាក៏សម្បូរអាស៊ីតខ្លាញ់ Omega-3 ដែលសារធាតុទាំងនេះ វាមានគុណប្រយោជន៍យ៉ាងច្រើនដល់សុខភាព ដូចជាជួយកាត់បន្ថយភាពចាស់មុនអាយុ ការពារប្រព័ន្ធប្រសាទជំងឺខ្លាញ់ក្នុងសសៃឈាម បេះដូង ហើយក៏ជួយជម្រុញនៃការលូតលាស់កម្រិតបញ្ញារបស់ក្មេងកាន់តែមានភាពល្អប្រសើរផងដែរ។
ជាទូទៅផ្នែកនីមួយៗរបស់ត្រីសុទ្ធតែអាចបរិភោគបាន ប៉ុន្តែត្រីរស់នៅក្រោមទឹក ស៊ីអាហារចម្រុះ ហេតុនេះងាយនឹងឆ្លងជាតិពុល និងប៉ារ៉ាស៊ីតក្រោមទឹក ។ ជាតិពុលទាំងនេះស្តុកយូរថ្ងៃ ក្នុងសរីរាង្គមនុស្សអាចបង្កជាជំងឺអាលែកហ្ស៊ី សរសៃឈាមបេះដូង ខ្សោយថ្លើម តម្រងនោម… ។ល។
ដូច្នេះហើយអ្នកជំនាញសុខភាពសាធារណះបានទូន្មាន មិនគួរបរិភោគផ្នែកមួយចំនួនខាងក្រោមនេះរបស់ត្រីនោះទេព្រោះអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។
១-ពោះវៀនត្រី
នេះគឺជាផ្នែកមួយដ៏កខ្វក់បំផុតព្រោះថាត្រីរស់នៅក្នុងទឹកដែលងាយនឹងផ្ទុកនូវសារជាតិពុល និងប៉ារ៉ាស៊ីតផ្សេងៗគ្នាដូចជា ពងព្រូន តេនញ៉ា ព្រូនទំពក់។ ដូច្នេះប្រសិនបើយើងបរិភោគវាច្រើននិងញឹកញាប់នោះ វាអាចបង្កគ្រោះថ្នាក់ដល់ថ្លើម និងផ្នែកផ្សេងៗទៀតនៃសរីរាង្គ ជាពិសេសត្រីដែលចិញ្ចឹមអោយស៊ីអាហារដែលមានសារជាតិគីមី។
២-ប្រម៉ាត់ត្រី
ប្រម៉ាត់ត្រីផ្ទុកនូវអង់ស៊ីមជាច្រើន ហើយវាក៏ផ្ទុកជាតិពុលយ៉ាងច្រើនដូចជា Tetrodotoxin , 5α Cyprinol Sulfate អាចបង្កគ្រោះថ្នាក់លើប្រព័ន្ធសរសៃប្រសាទ ផ្លូវដង្ហើម ដែលអាចធ្វើអោយយើងហត់ ដកដង្ហើមញាប់ៗ ខ្សោយបេះដូង ធ្វើឲ្យរលាកតម្រងនោមស្រួលស្រាវ និងអាចធ្វើឲ្យពុល ហូរឈាមភ្លាមៗទៀតផង ។
៣-ពងត្រី
ក្នុងពងត្រីមានផ្ទុកនូវសារជាតិ Lecithin ដែលមានផលប្រយោជន៍ជាច្រើនសម្រាប់ប្រព័ន្ធសរសៃប្រសាទ ប៉ុន្តែវាងាយធ្វើឱ្យយើងឡើងទម្ងន់នៅពេលបរិភោគច្រើន។ លើសពីនេះទៅទៀតពងត្រីមានផ្ទុកនូវបរិមាណ Cholesterol ខ្ពស់ ដូច្នេះអ្នកមានជំងឺលើសសម្ពាធឈាម អ្នកជំងឺសរសៃឈាមបេះដូង អ្នកជំងឺសរសៃឈាមខួរក្បាល និងជាពិសេសមនុស្សចាស់គួរតែបរិភោគក្នុងបរិមាណតិចតួចបានហើយ ។
*** ចូរប្រយ័ត្នចំពោះពងត្រីមួយចំនួនដូចជាពងត្រីឆ្លាម ត្រីក្រពតព្រោះវាអាចធ្វើឱ្យពុលពេលយើងបរិភោគ។
៤-ផ្នែកខ្មៅនៅក្នុងពោះត្រី
ផ្នែកខ្មៅនោះ គឺជាផ្នែកមួយនៅក្នុងពោះត្រីផ្នែកខាងក្នុង មានផ្ទុកនូវសារជាតិផ្សេងៗរួមទាំងមានផ្ទុកនូវខ្លាញ់មិនល្អច្រើនទៀតផង ជាពិសេសវាមានផ្ទុកនូវសារជាតិពុល និងប៉ារ៉ាស៊ីតផ្សេងៗគ្នាដូចជា ពងព្រូន តេនញ៉ា ព្រូនទំពក់។ ។
៥-ខួរត្រី
ក្នុងខួរត្រីផ្ទុកនូវអាស៊ីតខ្លាញ់មិនឆ្អែត និងសារជាតិហ្វូសហ្វ័រលីពីដ (Phosphor Lipid) វាគឺជាសារជាតិដែលមានផលប្រយោជន៍យ៉ាងច្រើនចំពោះការលូតលាស់ខួរក្បាលរបស់កុមារតូចៗ និងមនុស្សចាស់ ជួយអោយការលូតលាស់រាងកាយបានល្អ។ ទោះបីខួរត្រីសម្បូរសារជាតិដ៏មានប្រយោជន៍ទាំងនោះក្តី ប៉ុន្តែត្រីមួយដែលរស់នៅក្នុងទឹកជ្រៅមានហានិភ័យឆ្លងលោហធាតុធ្ងន់ដូចជាប៉ារតដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពមនុស្សផងដែរ ។
៦-ស្បែកត្រី
ស្បែកត្រីងាយនឹងផ្ទុកនូវនិងប៉ារ៉ាស៊ីតផ្សេងៗនិងសារជាតិបារតបន្ទាប់ពីខួររបស់ត្រី។តាមការស្រាវជ្រាវបានបង្ហាញថាត្រីកាន់តែធំ និងមានអាយុចាស់នោះលទ្ធភាពផ្ទុកសារជាតិពុលផ្សេងៗនៅក្នុងស្បែកកាន់តែច្រើន។