header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវិទ្យាល័យបាក់ទូក ដែលជាវិទ្យាល័យមួយនៅក្នុងរាជធានីភ្នំពេញ សង្កេតឃើញថា គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បានដឹកនាំសកម្មភាពសម្អាតបរិស្ថានសាលារៀន បាញ់ថ្នាំកម្ចាត់មេរោគ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធសមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព តាមគោលការណ៍ណែនាំ​របស់​ក្រសួងអប់រំ ដែល​ដាក់​ឱ្យ​អនុវត្ត​តាម​ស្តង់ដា SOP របស់ក្រសួងសុខាភិបាល ដើម្បី​ធានា​បាន​ថា ការ​បើកដំណើរ​ការ​នេះ​ឡើង​វិញ​ប្រកប​ដោយ​សុវត្ថិភាព ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីបង្ការ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ-១៩។

សាលារៀន​ទាំងអស់ ក្នុងប្រទេសកម្ពុជា នឹង​បើក​ដំណើរការឡើងវិញ តាម​ ៣ដំណាក់​កាល រួមមាន ដំណាក់កាលទី ១ គឺបើក​សម្រាប់តែសាលារៀន ដែល​មាន​ស្តង់ដារសុវត្ថិភាព​ខ្ពស់។

ចំណែក​ដំណាក់កាលទី ២ នឹង​បើក​ដំណើរការ សម្រាប់​សាលារៀន ដែល​មាន​ស្តង់ដារមធ្យម ខណៈដំណាក់កាលទី ៣ នឹង​បើក​ចំពោះសាលារៀន ដែល​មាន​ស្តង់ដារអប្បបរមា។ ដូច្នេះជារួម ការបើកដំណើរការ​ឡើងវិញនេះ គឺមិនមែន​គ្រប់សាលារៀនទាំងរដ្ឋ និងឯកជន អាច​បើកទ្វារទទួលសិស្សានុសិស្សរួមគ្នានោះទេ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។

សូមជម្រាបថា គ្រឹះស្ថានសិក្សាមួយចំនួននឹងបើកដំណើរការឡើងវិញដំណាក់កាលទី២នាថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ២០២០។ ដោយឡែកឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២១តទៅ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post