header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាយមានជ័យ៖ មានការតវ៉ាមួយ ដែលមានមន្ត្រី​យោធា​ជិត​២០​នាក់ ​តំណាង​ឲ្យ​ជាង​១០០​នាក់ ​សុំឲ្យ​ភរិយា​លោក​ផ្កាយ​២ ដែល​ធ្វើ​ជា​មេ​តុងទីន ហើយបានវេច​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​ រត់​បាត់​នោះ ត្រូវ​តែ​ចេញ​មុខ​ដោះស្រាយ ព្រោះ​ការ​គេច​មុខ​នេះ​វា​ស្មើនឹង​បទ​ឆបោក ។

ការ​តវ៉ាខាងលើនេះត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុខ​ផ្ទះ​លោក​ផ្កាយ​២ កាលពី​ថ្ងៃ​ទី​៤ កញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​ភ្នំ​ជញ្ជាំង ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រ​ព្រះ ។

បើតាមលោក  ប៉ែន ចន្ទី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​មន្ត្រី​យោធា បាន​ប្រាប់​ថា សមាជិក​តុងទីន​ដែល​មក​តវ៉ា​ជិត​២០​នាក់​នេះ គឺតំណាង​ឲ្សសមាជិក​ផ្សេង​ទៀត​ដែលសរុបជាង​១០០​នាក់ បាន​ចាញ់បោក​មេ​តុងទីន​ដែល​វេច​លុយ​រត់​បាត់នេះ ដែលមានលោកស្រី​ភរិយា​ លោក​ផ្កាយ​២ ជា​មេ​តុងទីន​នេះ​មានឈ្មោះ សុក ឃឿ​ន ហៅ​ពៅ អាយុ​៣៦​ឆ្នាំ ជាមេតុងទីនខណៈដែលរត់​បាត់​ជាង​២​ខែ​មក​ហើយ​ទើប​ដឹង។

សុក ឃឿ​ន ហៅ​ពៅ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដឹងដំណឹងនេះភ្លាម ក៏ផ្អើល​នាំ​គ្នា​ធ្វើការ​តវ៉ា​សុំ​ឲ្យ​មេ​តុងទីន​ឈ្មោះ ចែ​ពៅ ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​សមាជិក​តុងទីន ដែល​ភាគច្រើន​ជា​គ្រួសារ​មន្ត្រី​យោធា​កងពលតូច​ថ្មើរជើង​លេខ​៥១ នៅ​ស្រុក​ព្រះនេត្រព្រះ បាន​ចាញ់បោក​ច្រើន​ឆ្នាំ​មក​ហើយ ទើប​ចុង​ក្រោយ​មេ​តុងទីន​វេច​លុយ​ជិត​៣០​ម៉ឺន​ដុល្លារ​រត់​ចេញពីផ្ទះ​បិទទ្វារ​ចោល ។

តំណាង​សមាជិក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គាត់​ហ៊ាន​លេង​តុងទីន​ជាមួយ​អ្នកស្រី សុក ឃឿ​ន ហៅ​ចែ​ពៅ នេះ​ព្រោះ​គិត​ថា​ប្តី​របស់​គាត់​មាន​ឋានន្តរស័ក្តិ​ជា​ឧត្តមសេនីយ៍ទោ​មួយ​រូប​មាន​តួនាទី​អាច​ជឿជាក់ និង​ទុកចិត្ត តែ​ផ្ទុយ​ទៅ​វិញ​ត្រូវ​បាន​បោកប្រាស់​រត់ចោលស្រុកបែបនេះទៅវិញ ។

យ៉ាងណាក្រុម​អ្នក​តវ៉ា​បាន​ជួប​លោក​ឧត្តមសេនីយ៍ទោ​ជា​ប្តី​បាន​ឆ្លើយ​តប​វិញ​ថា លោក​មិន​បានដឹង​ទេ សំខាន់​​ត្រូវ​រកប្រពន្ធ​គាត់​ឲ្យ​ឃើញ​ហើយ​ដោះស្រាយ​គ្នា​ទៅ ។

សមាជិក​តុងទីនបានបន្ថែមថា​ថា​បើសិនជា​ចែ​ពៅ​មិន​ចេញ​មុខ​ដោះស្រាយ​ទេ នឹង​ពឹង​ច្បាប់​ឱ្យ​ជួយ​ចាត់ការ​ហើយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដែលមានតវ៉ា
@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post