តំណាងរាស្រ្តម្នាក់ដែលត្រូវបានគេដឹងថាជាលោក Ronnathep Anuwat តំណាងរាស្រ្តនៃគណបក្ស Palang Pracharath ត្រូវបានគេថតជាប់កំពុងមើលរូបភាពអាសអាភាស នៅលើទូរស័ព្ទរបស់គាត់អំឡុងពេលប្រជុំសភារបស់ប្រទេសថៃ។

តំណាងរាស្រ្តខាងលើនេះ មកពីខេត្តឈុនបុរី ត្រូវបានគេគិតថាប្រហែលជាយកចិត្តទុកដាក់ចំពោះការប្រកាសអំពីកញ្ចប់ថវិកាក្នុងទីក្រុងបាងកក ប៉ុន្តែផ្ទុយទៅវិញគាត់បានបើកមើលរូបភាពជាច្រើនសន្លឹកនៅលើទូរស័ព្ទរបស់គាត់ ដោយបានទាំងដោះម៉ាស់ចេញដើម្បីមើលរូបភាពទាំងនោះឲ្យកាន់តែច្បាស់ថែមទៀត និងសម្លឹងមើលរូបទាំងនោះអស់រយៈពេលជាង១០នាទីទៅវិញ។

នៅពេលប្រឈមមុខជាមួយអ្នកយកព័ត៌មាន លោក Ronnathep បានសារភាពថាពិតជាបានមើលរូបភាពទាំងនោះមែនប៉ុន្តែបានប្រើលេសដោះសារ ដោយអះអាងថាបានទទួលសារក្នុងកម្មវិធី Line ពីក្មេងស្រីម្នាក់ដែលទំនងជាកំពុងសុំឲ្យជួយ ដោយគាត់ត្រូវតែមើលរូបភាពឲ្យបានច្បា​ស់សិន ព្រោះគាត់ត្រូវការពិនិត្យឲ្យជាក់លាក់ដើម្បីដឹងថាតើក្មេងស្រីម្នាក់នោះមានគ្រោះថ្នាក់ដែរ ឬក៏អត់។

តំណាងរាស្ត្រដដែលបានបញ្ជាក់បន្ថែមទៀតថា គាត់ចង់មើលអ្វីៗនៅជុំវិញក្មេងស្រីក្នុងរូបភាពនោះពីព្រោះគាត់ខ្លាចថានាងត្រូវបានរំលោភបំពានដោយក្រុមក្មេងទំនើងដែលបានបង្ខំឲ្យនាងថតរូបបែបនេះ ប៉ុន្តែនៅទីបំផុតគាត់បានដឹងថា ក្មេងស្រីរូបនោះសុំលុយ ដូច្នេះគាត់បានលុបមាតិកាទាំងអស់ចោល។

ទាក់ទងនឹងរឿងខាងលើនេះ មន្ត្រីរដ្ឋាភិបាលបានកោះហៅសមាជិកសភារូបនេះដើម្បីសុំការពន្យល់ ប៉ុន្តែបានសម្រេចចិត្តថាមិនធ្វើអ្វីប្រឆាំងនឹងគាត់ឡើយ៕

ប្រភព៖ Metro

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor