header ads

Sponsor

សេដ្ឋកិច្ច

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងកសិកម្ម រុក្ខាប្រមាញ និងនេសាទ បានណែនាំ និងជំរុញការផលិតវារីវប្បកម្មលក្ខណៈគ្រួសារឲ្យក្លាយជាពាណិជ្ជកម្មស្របច្បាប់តាមបច្ចេកទេស ក្នុងការរួមចំណែកបង្កើនការផលិត និងគុណភាពដើម្បីឈានដល់ការផ្គត់ផ្គងទីផ្សារក្នុងស្រុក និងនាំចេញនាពេលអនាគត។

ក្នុងពិធីសម្ភោធផ្លូវការសមាគមវារីវប្បករកម្ពុជា កាលពីថ្ងៃទី ២២ ខែកញ្ញា លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា ការផលិតវារីវប្បកម្មទាមទារឲ្យមានការចូលរួមសមាគម ស្របតាមគោលការណ៍របស់ក្រសួង ដើម្បីជំរុញដល់វិស័យវារីវប្បកម្មកម្ពុជាឲ្យមានលក្ខណ:គ្រប់ជ្រុងជ្រោយទាំងនីតិវិធីច្បាប់ បច្ចេកទេសផលិត ការងាររដ្ឋបាល និងហិរញ្ញវត្ថុដើម្បីយកទៅអនុវត្តឲ្យបានត្រឹមត្រូវ ល្អប្រសើរ។ ធ្វើយ៉ាងណាត្រូវបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជាឲ្យមានទាំងបរិមាណ និងគុណភាព ដើម្បីឈានដល់ការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងនាំចេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការបង្កើតសមាគមវារីវប្បកម្ម បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនបរិមាណផលចាប់មច្ឆជាតិពីវិស័យវារីវប្បកម្ម កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ស្របតាមកំណើនប្រជាជនកើនឡើង។ ដូច្នេះ បង្កើតការងារនៅមូលដ្ឋានបានផ្ដល់ប្រាក់ចំណូល និងធានាសន្តិសុខស្បៀងក្នុងគ្រួសារស្របពេលដែលវិស័យមួយ ចំនួនកំពុងប្រឈមនឹងវិបត្តិដោយសារជំងឺឆ្លងកូវីដ។

លោក បញ្ជាក់ដូច្នេះថា ដោយសារកំណើននៃតម្រូវការផលចាប់ត្រីទាំងទឹកសាប និងសមុទ្រ ចាំបាច់ទាមទារឲ្យភាគីពាក់ព័ន្ធ ពិសេសសមាគមវារីវប្បករបង្កើនសមត្ថភាពចិញ្ចឹម បង្កាត់ពូជ ផលិតចំណី ថែរក្សា ការពារ និងអភិរក្ស ដើម្បីលើកម្ពស់ខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ បង្កើនតម្លៃបន្ថែម និងចំណូលគ្រួសារ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ថា សហគមន៍ត្រូវបង្កើតសមត្ថភាពឱ្យក្លាយជាសហគមន៍នេសាទគ្មានបទល្មើស និងពង្រឹងការ គ្រប់គ្រង ការពារកន្លែងអភិរក្សជលផលឱ្យមានប្រសិទ្ធភាពខ្ពស់ដើម្បីជំរុញដល់ការអភិវឌ្ឍវារីវប្បកម្មទាំងទឹកសាប និងសមុទ្រស្របតាម «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០»។

បើតាមរដ្ឋបាលជលផល បច្ចុប្បន្នសហគមន៍នេសាទមានចំនួន ៥១៦​ក្នុងនោះទឹកសាប ៤៧៥ និងសមុទ្រ ៤១។ បង្កើតកន្លែងអភិរក្សជលផលសរុបចំនួន ៦៧៧ បង្កើតស្រះជម្រកត្រីសហគមន៍ចំនួន ៨៩៥ បង្កើតកន្លែងបង្កាត់ភ្ញាស់ត្រីបានចំនួន ៣០៩ ក្នុងនោះ ២៦៩កន្លែងជារបស់កសិករ។ ដូច្នេះ វារីវប្បកសរុបចំនួន ៤៦ ០០០ ក្នុងនោះគ្រួសារដែលធ្វើវារីវប្ប កម្មក្នុងស្រះសរុបចំនួន ៤១ ៩៣៩ និងគ្រួសារធ្វើវារីវប្បកម្មក្នុងបែមានចំនួន ៤ ០៦១៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post