header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងពាណិជ្ជកម្មបានចេញប្រកាសនៅថ្ងៃទី៣កញ្ញានេះថា ដោយផ្អែកលើលទ្ធផលវិភាគ​សំណាកគំរូម្សៅ​ទឹក​ដោះ​គោម៉ាក Nutrilatt ដែលខ្វះជាតិដែកខ្វះតិច មានកម្រិតទាបខ្លាំងពីលក្ខខណ្ឌតម្រូវអប្បរមា ដែល​កំណត់​ដោយ​ស្តង់ដាកូដាចអន្តរជាតិ និងដើម្បីទប់ស្តាត់ផលប៉ះពាល់ដល់សុខភាពទារក និងកុមារកម្ពុជា ពីការ​បំបៅ​ទឹក​ដោះ​គោម៉ាកនេះ ក្រសួង តម្រូវអោយក្រុមហ៊ុន Nutrilatt Master LM Co.,Ltd បញ្ឈប់ជាបន្ទាន់ការនាំចូល និង​ចែក​ចាយនូវផលិតផលរបស់ខ្លួន រហូតដល់មានការជូនដំណឹងឡើងវិញ។

ក្រសួងក៏តម្រូវប្រមូលត្រឡប់មកវិញនូវផលិតផលម្សៅទឹកដោះគោម៉ាក Nutrilatt ពីទីផ្សារកម្ពុជា និងប្រគល់ជូន អគ្គនាយកដ្ឋាន ក.ប.ប ដើម្បីបន្តនីតិវិធី និងតម្រូវអោយម្ចាស់ផ្សារទំនើប ឱសថស្ថាន និងហាងលក់ទំនិញ​នានា​ទូ​ទាំង​ប្រទេស ផ្អាកជាបន្ទាន់ការដាក់តាំងលក់នូវផលិតផលម្សៅទឹកដោះគោសម្រាប់ចឹញ្ចឹមទារក និងកុមារ ម៉ាក Nutrilatt ទាំងអស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រសួងពាណិជ្ជកម្ម អំពាវនាវដល់មាតាបិតា បញ្ឈប់ជាបន្ទាន់នូវការបំបៅកូនដោយទឹកដោះគោម៉ាក់ Nutrilatt និងអញ្ចើញមកដាក់ពាក្យបណ្តឹង ដោយភ្ចាប់ជាមួយឯកសារពាក់ព័ន្ធ នៅនាយកដ្ឋាក ក.ប.ប។

ជាមួយគ្នានេះដែរ ក្រសួងពាណិជ្ជកម្ម កំពុងបន្តចាត់វិធានការអោយមានប្រសិទ្ធភាពខ្ពស់លើផលិតផលនេះ ដើម្បីចូលរួមលើកកម្ពស់បំផុសសា្មរតីដល់មាតា បិតា និងអាណា​ព្យាបាល​គ្រប់​រូប​លើ​ការ​អនុវត្ត​បំបៅ​កូន​ដោយ​ទឹក​ដោះម្តាយ ស្របតាមសារលិខិត របស់ សម្តេច ហ៊ុន សែន ថ្លែងក្នុងទិវាជាតិអាហារូបត្ថម្ភលើកទី៦ កាល​ពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកាក្រោមប្រធានបទ«ការបំបៅកូនដោយទឹកដោះម្តាយ គឺជា​ជម្រើស​ដ៏​ល្អប្រសើរសម្រាប់អភិវឌ្ឍមូលធនមនុស្ស និងសេដ្ឋកិច្ចជាតិ»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post