header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រោយពីមានភ្លៀងធ្លាក់យ៉ាងច្រើនជាប់ៗគ្នា រហូតដល់ក្លាយជាមានទឹកជំនន់ដោយសារទឹកភ្លៀងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២០នេះ ដោយមានហេតុផលជាច្រើននៃសារសំខាន់ ក្នុងការកាត់បន្ថយទឹកជំនន់បណ្តាលមកពីទឹកភ្លៀងនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

លោកបានឲ្យដឹងថា ពេលនេះ ទើបដឹងថាអ្វីទៅដែលមានសារសំខាន់ ក្នុងការកាត់បន្ថយទឹកជំនន់បណ្តាលមកពីទឹកភ្លៀង៖​​​​​​​​​​​​​​​​​​​​​​​​

1. សូមកុំលុបបឹងបន្តទៅទៀត បើមិនបានបង្កើតថ្មីទេនោះ

2. ត្រូវស្ដារប្រឡាយ ស្ទឹង អូរ ដៃទន្លេឱ្យបានជ្រៅល្អ

3. ស្រះត្រូវតែមានតាមភូមិក៏ដូចតាមវត្តដែរ

4. កាត់បន្ថយមនុស្សទៅរស់តាមច្រាំងស្ទឹង ទន្លេ អូរ ព្រែក ដែលជាមូលហេតុធ្វើឱ្យស្ទះចរន្តទឹកក៏ដូចជាគ្មានអនាម័យ និងចោលកាកសំណល់គ្មានសណ្ដាប់ធ្នាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

5. សូមយើងទាំងអស់គ្នាជួយថែរក្សា សម្បត្តិទាំងនេះជារបស់យើងទាំងអស់គ្នា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

6. កុំចង់មានតែមួយជំនាន់ ហើយក្រតជំជាន់។

សូមអរគុណ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post