សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រសួងយុត្តិធម៌បានប្រកាសលេខទូរស័ព្ទនិងឈ្មោះរបស់ក្រុមមេធាវីស្ម័គ្រចិត្រចំនួន​១២៤​នាក់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលក្រសួងបានបញ្ជូនទៅប្រចាំការនៅតាមសាលាដំបូងរាជធានីខេត្ត សម្រាប់ឱ្យពលរដ្ឋងាយស្រួលទាក់ទង នៅពេលខ្វះមេធាវីការពារក្ដី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិខិតរបស់លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ចុះថ្ងៃទី៧តុលាបញ្ជាក់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុមមេធាវីទាំង​នេះនឹងផ្ដល់សេវាដោយអត់គិតថ្លៃ ដើម្បីជំរុញការដោះស្រាយបញ្ហាកកស្ទះសំណុំរឿងនៅតាមតុលាការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

លោក ជិន ម៉ាលីន មន្រ្តីនាំពាក្យក្រសួងយុត្តិធម៍ប្រាប់សារព័ត៌មានខ្មែរណាស់ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្នុង​ចំណោម​មេធាវីទាំងនេះ គឺមួយចំនួនជាទីប្រឹក្សារបស់ក្រសួងយុត្តិធម៌ផ្ទាល់ ហើយពួកគេ​នឹង​ជួយផ្ដល់សេវាការពារក្ដីដោយមិនគិតថ្លៃដោយគ្មានការកំណត់អាណាត្តិនោះទេ។

លោកថា៖«មេធាវីទាំងអស់នេះ គឺជ្រើសរើសដើម្បីចូលរួមការពាររឿងក្តីមួយចំនួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែល​ចាំ​បាច់ប្រើមេធាវី ហើយដើម្បីជួយពន្លឿនយន្តការការដោះស្រាយការកកស្ទះសំណុំរឿងតាមតុលាសាលាដំបូងរាជធានីខេត្ត»។

ក្រសួងយុត្តិធម៌បានចាប់ផ្ដើមអនុវត្តយទ្ធនាគារដោះស្រាយសំណុំរឿងកកស្ទះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពី​ថ្ងៃ​ទី១៨ខែឧសភា ហើយគិតមកដល់ថ្ងៃទី២៨សីហា ដែលរយៈពេល១០០ថ្ងៃនៃយុទ្ធនាការ​នេះ​ គឺមានសំណុំរឿងកកស្ទះចំនួន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៨ ១១៣ ស្មើនឹង៦៣% ត្រូវបានដោះស្រាយ។

លោក ជិន ម៉ាលីន បញ្ជាក់ថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យទ្ធការនេះនឹងត្រូវបិទបញ្ជាប់ត្រឹមចុងឆ្នាំ២០២០នេះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor