header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាល៖ថៅកែស្រីដែលប្រេីវែកសម្ល វាយធ្វេីបាបឈ្មួលបម្រេីដែលជាអនីតិជន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាច្រេីនលេីកច្រេីនសារ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​ទីបំផុតត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ហើយ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានបញ្ជូនថៅកែស្រីរូបនេះ​ មកតុលាការខេត្តកណ្តាល​ ដេីម្បីចាត់ការតាមច្បាប់​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។ 

កម្លាំងការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសាកសួររបស់លោក​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកណ្តាល​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ជនសង្ស័យឈ្មោះដាំង រស្មី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ​ ជាមេផ្ទះ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ចំណែក​ ជនរងគ្រោះឈ្មោះ ផាត សុរីន ​​​​​​​​​​​​​​​​​​​​​​​​​​​​​ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ​ មុខរបរអ្នកបម្រេីនៅតាមផ្ទះ មានស្រុកកំណើតនៅភូមិ​​​​​​​​​​​​​​​​​​​​​​​​​​​​​ អូរអង្គរឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ​ និង​ បច្ចុប្បន្នស្នាក់នៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល​ ព្រមទាំងមានឪពុក ឈ្មោះសោម ផាត អាយុ៤២ ឆ្នាំ មុខរបរកសិករ​ និងមា្តយឈ្មោះ សន សុក អាយុ៤៧ឆ្នាំ មានទីលំនៅភូមិអូរអង្គរ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ច​បន្តថា​ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ មីងបង្តើតរបស់ជនរងគ្រោះ​ គឺ​ ឈ្មោះសុខ ស្រី មុំ បាននាំជនរងគ្រោះមកធ្វើការជាអ្នកបម្រេីនៅផ្ទះរបស់ជនសង្ស័យ​ ឈ្មោះដាំង រស្មី ស្ថិតនៅភូមិថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល  ពេលដែលជនរងគ្រោះ មកធ្វើការជាអ្នកបម្រេីនៅផ្ទះថៅកែស្រី ,​ ឈ្មោះ​ ដាំង​ រស្មី តែងតែវា យដំមកលើជនរងគ្រោះរហូត គឺ​ យក វែកសម្ល​ វា យ ក្បាល វា យមុខ បណ្តាលអោយបែកហូរឈា ម ពេលខ្លះទៀត បានកាបិតប៉័ងតោ វា យក្បាល និង​ ដាច់មុខ បណ្តាលអោយបែកហូរឈា ម ជាច្រើនលើកច្រើនសារ ហើយមិនបាននាំនាងទៅពេទ្យ ឬ ទិញថ្នាំអោយនាងលេបទេ ហើយបង្ខំអោយនាងធ្វើការងារផ្ទះ ទោះបីជានាង ឈឺក៏ដោយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​។

នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ថៅកែស្រីបានប្រើអោយយក កូនចានបបរ ស្លាបព្រា និងកែវមកអោយ តែយកមកមិនទាន់ចិត្ត ត្រូវបានថៅកែស្រី យកវែកសម្លវា យបែកចិញ្ចើមខាងស្តាំបែកហូរឈា ​​​​​​​​​​​​​​​​​​​​​​​​​​​​​ម ។​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះស្អែកឡើងថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ថៅកែស្រី​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​បានប្រើអោយនាង អាំងត្រី និងមើលសម្លដែលថៅកែស្រីរបស់នាងអោយមើល ដោយសារតែនាងអាំងត្រីមិនឆ្អិនល្អ ថៅកែស្រីរបស់នាង បានយកវែកវា យចំចិញ្ចើម មុខខាងឆ្វេង បណ្តាលអោយបែកហូរឈា ម ចំពីលើស្នាមកាំបិតចាស់ដែលថៅកែនាងធ្លាប់វា យ ហើយពេលនោះដែរថៅកែស្រីនាង បានប្រើអោយនាង មកទិញទឹកត្រី ទេីបនាងមានឱកាសក៏បានរត់ចេញហើយហៅម៉ូតូឌុបជិះអោយជូនមកស្ថានីយ៍វិទ្យុ ABC នៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ អោយជួយ ប្រាប់ទៅម្តាយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ពេលដែលបានឮព័ត៌មានតាមវិទ្យុABC ផ្សាយ កម្លាំងជំនាញសហការជាមួយនគរបាលក្រុងតាខ្មៅតាមបញ្ជរស្នងការ ព្រមទាំងបានសហការណ៍ជាមួយលោកស្រី ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្តាលនិងការិយាល័យសង្គមកិច្ច ក្រុង និង មន្ត្រីជំនាញមន្ទីរសង្គមកិច្ចបានចុះទៅដល់កន្លែងស្ថានីយ៍វិទ្យុ ABC និងបាននាំនាងដាក់ពាក្យបណ្តឹងព្រមទាំងនាំនាងមកកាន់មន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល ធ្វើការសម្ភាសន៍សាកសួរជនរងគ្រោះហើយបាននាំជនរងគ្រោះទៅពិនិត្យរបួលស្នាម លើរាងកាយនិងការពិនិត្យផ្លូវភេទ​ ។

លុះក្រោយមក​ សមត្ថកិច្ច​ ក៏តាមឃាត់ខ្លួនថៅកែស្រីរូបនេះ​ បានតែម្តង​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការកត់សម្គាល់​ ពេលសមត្ថកិច្ចបញ្ជូនជនសង្ស័យមកតុលាការ​ គឺ​ មិនបានដាក់ខ្នោះដៃនោះទេ​ ហេីយសាច់ញាតិខាងជនសង្ស័យជិះសុទ្ធតែឡានទំនេីបមកតុលាការ​ អមជាមួយ​ មិនដឹងគោលបំណងអ្វីឡេីយ​ ។

បញ្ហានេះ​ មជ្ឈដ្ឋានជាច្រេីន​ សង្ឃឹមថា​ តុលាការនឹងចាត់ការលេីថៅកែស្រីរូបនេះតាមផ្លូវច្បាប់ផង​ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post