សង្គម
អាម៉ាប៉ាប៉ាញ៉ូសលោក តាន់ គីមសួរ បានឲ្យដឹងនៅថ្ងៃទី ១២ ខែតុលានេះថា តាមផ្លូវពីឆាយចន្លុះឆ្ពោះទៅកាន់កំពូលភ្នំឱរ៉ាល់។
សង្ឃឹមថានឹងមានអភិក្រមទី៥ វះកាត់សាច់ស្អុយចេញ ដើមឈើធំៗ (ប្រភេទឈើស្រូល)មានអាយុកាលជាង១០០ឆ្នាំរាប់រយដើមដែលលទ្ធភាពអាចទប់ទឹកភ្លៀងបានរាប់លានគីប និងការពារគ្រោះធម្មជាតិនានាត្រូវបានផ្តួលរំលំយ៉ាងអនាធិបតិយ្យជាបន្តបន្ទាប់ដោយគ្មានការអើពើនិងយកចិត្តទុកដាក់ពីអាជ្ញាធរពាក់ព័ន្ធនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺឡើយ ។
នេះគឺជារឿងដែលសោកស្តាយ និងព្រួយបារម្ភបំផុត លោកថា លោកមិនខឹង ឬស្អប់អ្នកកាប់ឈើទេ ដោយសារតែកត្តាជិវភាពរបស់ពួកគាត់ និងគ្មានការហាមឃាត់ តែលោកពិតជាខឹងនឹងអស់លោកមន្ត្រីពាក់ព័ន្ធខ្លាំងណាស់ដែលអសមត្ថភាពមិនចេះប្រើប្រាស់សក្តានុពលធម្មជាតិដ៏សំបូរបែបឲ្យក្លាយជាប្រយោជន៍សម្រាប់ប្រជាជននៅតំបន់នោះ ។
គឺមានភ្នែកបែរជាធ្វើខ្វាក់បើកដៃឲ្យប្រជាជនចូលព្រៃកាប់ឈើតាមអំពើចិត្តទៅវិញ។
បើនៅស្រុកគេវិញ គ្រាន់តែដើមឈើធំមួយដើម គេអាចរកចំណូលបានរាប់ម៉ឺនដុល្លារពីវិស័យទេសចរណ៍។
តើសហគមន៍ការពារព្រៃឈើ មន្ត្រីបរិស្ថាន និងអាជ្ញាធរភូមិឃុំនៅតំបន់នោះបង្កើតឡើងមកដើម្បីអ្វី? ឬបង្កើតឡើងមកដើម្បីធ្វើយ៉ាងណាឲ្យព្រៃឈើកាន់តែហិនហោច?