
សង្គម
អាម៉ាប៉ាប៉ាញ៉ូសកណ្ដាល៖ នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ សាឡង់ដឹកខ្សាច់មួយគ្រឿងដាច់ខ្សែមកបុកគឿងជាប់កណ្ដាលស្ពានត្រាញ់ នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល
បើតាមសេចក្ដីរាយការណ៍ សាឡង់ដឹកខ្សាច់នេះ បានដាច់ខ្សែនៅមុននេះបន្តិច ហើយអណ្ដែតមកបុកចំកណ្ដាលស្ពានត្រាញ់តែម្ដង នាក្បាលព្រលប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ ដែលកំពុងបង្កហានិភ័យយ៉ាងខ្លាំងព្រោះស្ពានមានស្នាមប្រេះខ្លះៗហើយ។
ទោះយ៉ាងណា គេពុំទាន់ដឹងថាម្ចាស់សាឡង់ជានរណានោះឡើយ តែកម្លាំងសមត្ថកិច្ចក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅយប់ថ្ងៃដដែល បានអន្តរាគមន៍ទាញយកសាឡង់មួយគ្រឿងនេះបានហើយ។