សង្គម
អាម៉ាប៉ាប៉ាញ៉ូសបម្រាបលើប្លាស្ទិកប្រើបានតែម្ដង ដូចជាបំពង់បឺត និងស្លាព្រាបប្លាស្ទិក រួមទាំងសំឡីត្បារត្រចៀកនៅប្រទេសអង់គ្លេស បានចូលជាធរមានចាប់ពីថ្ងៃទី១ខែតុលា ហើយក្នុងនោះ ក្រុមអាជីវកម្មក៏មិនអាចលក់របស់ទាំងនេះទៅឱ្យអតិថិជនបានទៀតដែរ។
តាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំ ប្រជាជនអង់គ្លេសប្រើបំពង់បឺតប្លាស្ទិកចំនួន ៤,៧ លាន ប្លាស្ទិកសម្រាប់កែវកាហ្វេចំនួន ៣១៦ លាន និងប្រភេទប្លាស្ទីកសំឡីត្បារត្រចៀកចំនួន១.៨លាន។
ក្រុមអ្នកធ្វើយុទ្ធនាការបរិស្ថានបានស្វាគមន៍ចំពោះវិធានការនេះ តែក៏សុំឲ្យបង្រ្កាបលើប្លាស្ទិកប្រើតែម្ដងផ្សេងទៀត។
ទោះជាយ៉ាងណា មន្ទីរពេទ្យ បារ និងភោជនីយដ្ឋាន ត្រូវបានលើកលែងឱ្យប្រើប្រាស់ប្លាស្ទិកប្រើតែម្ដងទាំង៣ប្រភេទនេះ សម្រាប់ជនពិការ ឬក្នុងស្ថានភាពសុខភាព។ រដ្ឋមន្រ្តីក្រសួងបរិស្ថាន George Eustice បាននិយាយថា រដ្ឋាភិបាលបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយនូវការបំផ្លិចបំផ្លាញបរិស្ថានដែលបណ្តាលមកពីប្លាស្ទិកប្រើប្រាស់តែម្ដង។
ក្រុមអ្នកធ្វើយុទ្ធនាការបានស្វាគមន៍ចំពោះបំរាមនេះ ប៉ុន្តែបាននិយាយថាវត្ថុទាំងនោះបង្កើតបានជាចំណែកតូចមួយ នៃសំរាមប្លាស្ទិចដែលកំពុងបោះចោលទៅក្នុងបរិស្ថានប៉ុណ្ណោះ៕