សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ព្រឹក វេលាម៉ោង ៨ និង០០នាទី ទំនប់អាងខៃដនត្រូវបានបន្តបាក់ ៨៥ម៉ែត្រ នៃប៉ែកខាងជេីងទំនប់អាង ហេីយទឹកបានហូរកាត់ថ្នល់ជាតិលេខ៥ ប្រវែង ៨៥០ម៉ែត្រ និងមានជម្រៅ ២តឹក ទៅ៣តឹក ។ សូមប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវនេះ ប្រុងប្រយ័ត្នខ្ពស់ ។​​​​​​​​​​​​​​​​​​​​​​

កម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បន្តចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនឹងជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដែលហូរចេញពីអាងអូរខៃដនដែលបានបាក់ នៅស្រុកអូរជ្រៅ មកកាន់ទីកន្លែងសុវត្ថិភាព។

សូមជម្រាបថាគិតត្រឹមព្រឹកនេះអាងអូខេដនត្រូវបានបាកបណ្ដាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ចំណុចកូនដំរី ហើយភូមិមួយចំនួន មានភូមិសូរិយា ភូមិអណ្ដូងថ្មមាស ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រឈមនឹងការរងគ្រោះដោយទឹកជំនន់នេះ ។

វីដេអូៈ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor