header ads

Sponsor

​ហុងកុង​៖ កាលពី​ថ្ងៃ​ចន្ទ ទី​០២ ​ខែវិច្ឆិកា ហុងកុង​បាន​ប្រកាស​ពីការ​ចាប់បាន​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន​ច្រើន​បំផុត គឺ​ជាង​កន្លះ​តោន​ ដែល​មាន​តម្លៃ​ប្រមាណ​៣៩​លាន​ដុល្លារ​អាម៉េរិក​។

ថ្នាំញៀននេះត្រូវបាន​រកឃើញ​​កាលពី​ថ្ងៃ​២៩ ​តុលា ​នៅ​ក្នុង​កុងតេន័រ ដែល​ក្នុង​បញ្ជី​រាយការណ៍​ទំនិញ​ថា​ជា​បាវ​ស៊ីម៉ង់ត៍​។​

មន្ត្រី​ហុងកុង​បាន​និយាយថា ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនជាង​៥០០​គីឡូក្រាម ត្រូវ​ចាប់បាន​ពី​កុងតឺន័រ​មួយ ដែល​ទំនិញ​នេះ​ត្រូវបាន​ដឹក​មក​ពី​វៀតណាម និង​សំដៅ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ។

​តាមពិត​កុងតេន័រ​នេះ​មាន​ប្រភព​នៅ​ម៉ិក​ស៊ិច តែ​ត្រូវបាន​ដឹក​ទៅកាន់​កូរ៉េ​ខាងត្បូង​ និង​បន្ទាប់​មក​ទៅ​វៀតណាម​និង​ឈប់​នៅ​​ទីនោះ​៣​ខែ​មុន​បញ្ជូន​មកកាន់​ហុងកុង​។​

​មន្ត្រីប៉ូលិស​ហុងកុង​បាន​និយាយថា ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនតែ​២៤៤​គីឡូក្រាម​ត្រូវ​ចាប់បាន​នៅ​៩​ខែ​មកនេះ មុន​ការ​ចាប់បាន​ក្នុង​បរិមាណ​ដ៏​ច្រើន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​។​

សូមបញ្ជាក់​ថា អូស្ត្រាលី​ជា​គោលដៅ​ធំ​នៃ​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីន ដោយ​នៅ​ទីនោះ​គេ​អាច​លក់​វា​បាន​ថ្លៃ​ខ្ពស់​៥​ដង​បើ​ធៀប​នឹង​ការលក់​នៅ​ផ្សារងងឹត​ក្នុង​ក្រុង​ហុងកុង​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post