header ads

Sponsor

ខេត្តសៀមរាប៖ សមត្ថកិច្ចស្រុកពួកបានឃាត់ខ្លួនបុរសម្នាក់ ដែលត្រូវជាឪពុកបង្កើត ប៉ុន្តែបែរជាធ្វើអំពើគួរឲ្យស្អប់ខ្ពើម ដោយចាប់រំលោភកូន បានសម្រេច និងគំរាមមិនឲ្យប្រាប់ម្ដាយ ក្រោយទទួលពាក្យបណ្ដឹងពីនារីរងគ្រោះ។

ជនរងគ្រោះ អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២។

ចំណែកជនសង្ស័យ ជាឪពុកបង្កើត របស់ខ្លួន មានឈ្មោះ ទិត្យ ភាព អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅផ្ទះជុំគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា៖តាមការរៀបរាប់របស់នារីរងគ្រោះថា អំឡុងឆ្នាំ២០១៤ កាលនាងមានអាយុ១៤ឆ្នាំ ឪពុករបស់នាងឈ្មោះ ទិត្យ ភាព តែងមានទំនាស់ ក្នុងគ្រួសារ ជាមួយម្ដាយនាង និងតាមហួងហែងកំណត់ពេលវេលា រៀនសូត្រ មិនឱ្យនាងមានមិត្តភ័ក្ក ឬក៏ដើរលេងខុសម៉ោងសិក្សា និងព្យាយាមប៉ុនប៉ង ចង់បានការរួមភេទជាមួយនាង ជាកូនជាច្រើនដង។

នារីរងគ្រោះបន្តថា៖ជាក់ស្ដែងក្នុងឆ្នាំ២០១៤ ដដែល ថ្ងៃ.ខែ នាងមិនចាំ វេលាពេលយប់ម៉ោងប្រហែល ៧និង០០នាទី នាងនៅលើផ្ទះ ជុំជាមួយឪពុក ចំណែកម្ដាយនិងប្អូនស្រី ដើរលេងផ្ទះអ្នកភូមិ ជាមួយគ្នាមិននៅផ្ទះ ពេលនោះឪពុកនាងបានប្រើរូបភាព គំរាមបង្ខំ សម្រាតសម្លៀកបំពាក់ របស់នាង ហើយរួមភេទជាមួយនាងសម្រេច០១លើក ចំណុចលើផ្ទះ រួចគំរាមមិនឱ្យនាងប្រាប់ម្ដាយ ឬអ្នកណាឡើយ។

ជាបន្តបន្ទាប់ ក្រោយៗមកទៀត ឪពុករបស់នាង តែងតែព្យាយាមប៉ុនប៉ង និងចង់បានការរួមភេទ ជាមួយរូបនាងជាច្រើនលើក រហូតក្នុងខែតុលាឆ្នាំ២០២០ឪពុកបានចាប់រំលោភម្ដងទៀត។

នាងបានបន្តទៀតថា៖នៅថ្ងៃច័ន្ទ ត្រូវនឹងថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ ដោយមានការភ័យខ្លាច ទើបនាងសម្រេចចិត្ត ប្រាប់រឿងដល់ម្ដាយ នឹងតេទូរស័ព្ទប្រាប់បងប្រុស ជាកូនម្ដាយជាមួយ តែឪពុកមុនដែលរស់នៅធ្វើការប្រទេសថៃ ពេលនោះម្ដាយនិងឪពុក សុំអង្វរនាងកុំឲ្យប្ដឹង តែនាងបានគេចចេញ ពីផ្ទះទៅរស់នៅផ្ទះពូ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប នឹងបានមកដាក់ពាក្យបណ្ដឹង នៅអធិការនគបាល ស្រុកពួក នៅថ្ងៃទី ០៥ខែវិច្ឆិកាឆ្នាំ២០២០ម្សិលមិញ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឪពុកបង្កើត ឈ្មោះទិត្យ ភាព បានឆ្លើយសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្ត សកម្មភាពរួមភេទ ទៅលើកូនស្រីបង្កើត សម្រេចបានចំនួនពីរលើកពិតមែន។ បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាល ឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post