
សង្គម
អាម៉ាប៉ាប៉ាញ៉ូសដូចដែលប្រិយមិត្តបានជ្រាបហើយ ទាក់ទងនឹងចែស្រីអូន សម្រស់ធម្មជាតិ ដែលតែងតែបង្ហាញសកម្មភាពជាច្រើននៅក្នុងសង្គម ដែលគេតែងចាប់អារម្មណ៍គឺបេះដូងសប្បុរសធម៌របស់គាត់តែម្ដង ព្រោះគេតែងតែឃើញទង្វើដ៏ល្អ បើគាត់ជួបប្រទះនរណាម្នាក់ដែលកំពុងត្រូវការជំនួយជាចាំបាច់នោះ គឺគាត់នឹងឧបត្ថម្ភភា្លមៗតែម្តង ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺចែស្រីអូនបានបង្ហោះសារមួយដែលអាចថាជាអនុស្សាវរីយ៍របស់គាត់ក៏ថាបាន ព្រោះឃើញរូបមួយដែលគ្រួសារមួយជិះម៉ូតូឌុបគ្នាដល់ទៅ ៦ ឬ៧នាក់ឯណោះ ខណៈពីតូចគាត់ក៏ធ្លាប់ជិះម៉ូតូជាមួយគ្រួសារតកែបផងដែរ។
បើតាមអ្នកស្រីស្រីអូន បានថ្លែងសារយ៉ាងដូច្នេះថា «ពុទ្ធោអេីយខ្លោចចិត្តណាស់ នឹកកាលពីនៅតូចៗជិះម៉ូតូជាមួយប៉ាម៉ាក់តកែបផងអីផង អាណិតកូនតូចណាស់ ចង់ជួយគាត់តែមិនដឹងទាក់ទងតាមណា តែក៏ចង់ប្រាប់គាត់ដែរកុំអោយធ្វេសប្រហែសពេក»